រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
តាមស្ថានទូតជប៉ុននៅកម្ពុជានារសៀលថ្ងៃ២២តុលានេះ បានឲ្យដឹងថា
ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួយទាំងនោះមាន តង់ចំនួន២០០, ឧបករណ៍ចម្រោះទឹក២០គ្រឿង, ភួយ៧៨០, ម៉ាស៊ីនភ្លើង៥គ្រឿង, កម្រាលផ្លាស្ទីក៧០, កម្រាលគេង ៧៨០ និង ធុងទឹក ២០០។ ស្ថានទូតបានបញ្ជាក់ថា សម្ភារៈទាំងនោះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗ ហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។ ស្ថានទូតជប៉ុន បានបួងសួងឲ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ។