រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យទឹកហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង នៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ សូមអរគុណ !