ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីនៅក្បែរវត្តភ្នំម្តុំម្ជូរ១៦៨ នៅតែបើកដំណើរការធម្មតា ដោយមិនខ្វល់ពីអាជ្ញាធរមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីនៅក្បែរវត្តភ្នំម្តុំម្ជូរ១៦៨ បានបើកដំណើរការធម្មតា ដោយគ្មានចំណាត់ការ ពីអាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋដែលមានទីតាំងនៅក្បែរកន្លែងបើកល្បែងសុីសងនេះបានឲ្យដឹងថា ទីតាំងល្បែងសុីសងនេះ ស្ថិតនៅផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋនៅក្នុងខណ្ឌដូនពេញ បានលើកឡើងទៀតថា ល្បែងហ្គេមបាញ់ត្រីទាំងនេះបានពង្វក់ស្មារតី ក្មេងចាស់ប្រុស-ស្រី ឲ្យឈ្លក់វង្វេង ភ្លេចផ្ទះសម្បែង ភ្លេចបាយ ភ្លេចទឹក ភ្លេចសាលារៀន បំផ្លាញលុយកាក់ឪពុកម្ដាយ និងអាចកើតចេញជាអំពើរហិង្សារក្នុងគ្រួសារ អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ជាដើមក្រោយពេលដែលពួកគេបានចាញ់ល្បែង។

ប្រជាពលរដ្ឋបានស្នើសុំទៅកាន់លោកអភិបាលខណ្ឌ និងលោកអភិបាលរាជធានីភ្នំពេញ សូមមេត្តាគិតគូរ និងចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងអស់នោះផង ពីព្រោះសព្វថ្ងៃ គឺសម្បូរទៅដោយអំពើ ឆក់ ប្លន់ លួច នឹង គ្រឿងញៀនយ៉ាងច្រើនដែលជាការព្រួយបារម្ភ និងភ័យខ្លាចរបស់ប្រជាពលរដ្ឋ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner