លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៍ជូន ស្ត្រីកម្សត់ ពិការជើង ថែមទាំងចិញ្ចឹមកូនតូចៗ និងមានកូនវិកលចរិតថែមទៀតផង
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានចុះផ្ទាល់ដល់ខ្នងផ្ទះស្ត្រីពិការជើង ដែលមានឈ្មោះ កង ម៉ៅ អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។ ម្យ៉ាងទៀតថ្មីៗនេះក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជួបនូវបញ្ហាគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ដូច្នេះសូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយដោយយថាហេតុ។
អំណោយដែលផ្តល់ជូនស្រ្តីពិការនោះរួមមាន ៖ អង្ករ ២០គីឡូក្រក្រក្រាម , មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ២កេស រួមទាំង ថវិកា ៥០,០០០រៀលផងដែរ។