​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាណត្តិ​ថ្មី​របស់​ខ្លួ ​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ជំងឺ​កូ​វី​ដ​១​៩​នឹង​ត្រូវ​បញ្ចប់​ឆាប់ៗ​នេះ​។​ ​ក្នុង​វេទិកា​រ​ជជែក​ដេញដោល​ ​នៅ​រដ្ឋ Florida ​ឱកាស​នោះ​ដែរ​ ​លោក​ត្រាំ​ ​ថែមទាំង​ចោទប្រកាន់​គូប្រជែង​បោះឆ្នោត​ មកពី​បក្ស​ប្រជាធិបតេយ្យ​ ​លោក​ ចូ ​បាយ​ឌិន​ថា​ ​បាន​លើកយក​បញ្ហា​សុខភាព​នេះ​មក​បន្លាច​ពលរដ្ឋ​អាមេរិក​ ​មិន​ឲ្យ​បោះឆ្នោត​ជូន​លោក​ត្រាំ​ទៀត​ផង​។​


​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​ដែល​បាន​សម្លាប់​មនុស្ស​២​២​៤​០​០​០​នាក់​ ​នៅ​សហ​អាមេរិក​រួចមក​ហើយ​ ​និង​បាន​ធ្វើឲ្យ​បាត់បង់​ការងារ​ធ្វើរាប់​លាន​នាក់​ ​បាន​ក្លាយ​ជា​ប្រធានបទដ៏សំខាន់​យកមក​និយាយ ​ក្នុង​ពេល​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីអាមេរិក ​នា​ថ្ងៃ​ទី​៣​ ​វិច្ឆិកា​ ​ខាងមុខនេះ​។​


​លោក​ ចូ ​បាយ​ឌិន​ ​បាន​និយាយ​រិះគន់​ថា​ ​លោក​ត្រាំ​បាន​បោះបង់​ចោល​វិធានការ​ទប់​ស្កាត់​ជំងឺ​ ​ហើយ​បាន​សន្យា​ថា​ ​ប្រសិនបើ​លោក​ឈ្នះ​ឆ្នោត​ ​លោក​នឹង​ស្នើសុំ​សភា​អនុម័ត​ច្បាប់​កូ​វី​ដ​១​៩​ ​ដែល​លោក​នឹង​ចុះហត្ថលេខា​ក្នុង​ពេល​១​០​ថ្ងៃ​ដំបូង​ ​នៃ​ការ​ឡើង​កាន់​តំណែង​ក្នុង​ការិយាល័យ​។​ ​លោក​ ចូ ​បាយ​ឌិន​ថា​ ​លោក​ត្រាំ​នៅស្ងៀម​​សម្រាប់​ពលរដ្ឋ​អាមេរិក​។​ ​តែ​លោក​វិញ​ ​លោក​នឹង​មិន​បិទ​សេដ្ឋកិច្ច​ទេ​ ​តែ​លោក​នឹង​បិទ​បញ្ចប់​វី​រុ​ស​កូ​វី​ដ​១​៩​៕​ ​ប្រភព​ R​e​u​t​e​rs

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner