​ពលរដ្ឋ​អាមេរិក​ជាង​៥​០​លាន​នាក់​បាន​បោះឆ្នោត​មុន​ ​ជា​កំណត់​ត្រា​ដ៏​ច្រើន

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​មាន​ប្រជាពលរដ្ឋ​អាមេរិក​ច្រើនជាង​៥​០​លាន​នាក់​ហើយដែល​បាន​បោះឆ្នោត​មុន​ ​នេះ​បើ​តាម​អ្នកជំនាញ​បោះឆ្នោត​មុន​បញ្ជាក់ឲ្យដឹង​ ​កាលពី​ថ្ងៃ​ទី​២​៣ ​តុលា​ ​ម្សិលមិញ​។​


​ការបោះឆ្នោត​មុន​ក្នុង​ចំនួន​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​ជា​ប្រ​វត្ថិ​សាស្ត្រ​ ​សម្រាប់​ការបោះឆ្នោត​ផ្លូវការ​ ​នា​ថ្ងៃ​ទី​៣​ ​វិច្ឆិកា​ ​ដែល​បេក្ខជន​ឈរឈ្មោះ​ ​គឺ​លោក​ដូ​ណា​ល់ ​ត្រាំ​ ​ប្រធានាធិបតី​បច្ចុប្បន្ន​មកពី​គណបក្ស​សាធារណរដ្ឋ​ ​និង​គូប្រជែង​ ចូ ​បាយ​ឌិន​ ​មកពី​គណបក្សប្រជាធិបតេយ្យ​។​


​យោង​តាម​គម្រោង​បោះឆ្នោត​ ​M​i​c​h​a​e​l​ ​M​c​Don​a​l​d​ ​នៃ​សកលវិទ្យាល័យ​ ​Florid​a​ ​បានឲ្យ​ដឹង​ដែរ​ថា​ ​ពលរដ្ឋ​អាមេរិក​យ៉ាងតិច​៥​២​លាននាក់​បាន​បោះឆ្នោត​ដោយ​ផ្ទាល់​ ​ឬ​តាម​សារ​អេ​ឡិច​ត្រូ​ក​និ​ក​ ​១​១​ថ្ងៃមុន​ការបោះឆ្នោត​ផ្លូវការ​។​
​ចំនួន​នេះ​ស្មើនឹង​ប្រមាណ​២​២​ភាគរយ​នៃ​អ្នកមានសិទ្ធិបោះឆ្នោត​នៅ​អាមេរិក​ ​ហើយ​ ​និង​បណ្តា​អ្នកជំនាញ​ផ្សេងៗ​ទៀត​ព្យាករណ៍​ថា​ ​ការបោះឆ្នោត​លើក​នេះ​អាច​បង្កើត​កំណត់​ត្រា​បោះឆ្នោត​ទំនើប​ ​ដោយ​កើន​លើស​អត្រា​ចូលរួម​ ​៦​០​ ​ភាគរយ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ ​កន្លងមក​៕​ ​ប្រភព​ពី​ ​Channel​news​asia

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner