រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំចំនួន២ នៅស្រុកស្នួល

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ អាជ្ញាធរមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងឃុំចំនួន២គឺ៖ ឃុំស្រែចារ និងគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០២០។

 ក្នុងដំណើការចុះជួបសួរសុខទុក្ខ និងសំណេះសំណាលនេះ ក៏មានកាអញ្ចើញចូលរួមពី លោក គង់  គឹមនី អភិបាលរងខេត្តក្រចេះ និង លោក លោកស្រី ជាសមាជិកសភា មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្ដម ព្រុំ សុខា មានប្រសាសន៏បញ្ជាក់ជូនពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលធ្វើឲ្យមានសន្តិភាព ជំនៈគ្រប់ឧបស័គ្គ បព្ចាប់សង្គ្រាម និងដណ្ដើមបានជោគជ័យជាច្រើន និងទទួលបាននូវសុខសន្តិភាព សត្ថិភាពសង្គម និងការអភិវឌ្ឍន៏ជាតិ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ កត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេសជាតិទទួលបាន សន្តិភាព និងបង្ក លក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបប អាជីកម្មទៅតាមសមត្ថភាព ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ឲ្យមានជីវភាពធូរធារ  ។

ឯកឧត្ដម មានប្រសាសន៍បន្តថា ទោះបីកម្ពុជានៅកំពុងបន្តប្រយុទ្ធប្រឆាំងកូវីដ១៩ ក៏ដូចជា ប្រឈម ចំពោះផលប៉ះពាល់បង្កដោយវិបត្តិនៃជំងឺរាតត្បាតជាសកលនេះក៏ដោយក្តី ប៉ុន្តែយើង មានជំនឿចិត្តរឹងមាំថា កំលាំងសាមគ្គីប្រជាជាតិក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិតជាជំនះ បានរាល់ការលំបាកឧបសគ្គ នាំសង្គមជាតិ យើងទៅ កាន់ប្រក្រតី ភាពជាធម្មតាឡើងវិញឆាប់រហ័ស ។

ឯកឧត្ដម ក៍បានថ្លែងនូវកាកោតសរសើរ ចំពោះស្នាដៃការងាររបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីមូលដ្ឋាននៅខេត្តក្រចេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យ និងសមិទ្ធផលធំធេងរបស់ រាជរដ្ឋាភិបាលក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ  ។

ជាមួយគ្នានោះ ឯកឧត្ដម ក៍បានជម្រុញលើកទឹកចិត្តមន្ត្រីរាជការ និងមន្ត្រីភូមិ ឃុំ ឱ្យរួមគ្នាបន្តពង្រីកលទ្ធផលនៃការងារពង្រឹងមូលដ្ឋាន រក្សាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសហគមន៍ និងបានផ្ដល់ថវិការមួយចំនួនក្នុងការលើកទឹកចិត្តដល់ក្រុមការងារមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ៕ ដោយ ម៉េងគាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner