អត្តពលិក ក្លឹបកីឡាក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ច្រើនជាងគេពីការប្រកួតជ្រើសរើសជើងឯក កីឡាវាយកូនឃ្លីលើតុថ្នាក់ជាតិ ឆ្នាំ២០២០
ភ្នំពេញ ៖ ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគេពីព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ដោយបានបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី២៤ ខែតុលា នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក។ ដែលពិធីបិទការប្រកួតនេះ ក្រោមអធិបតីភាពពីណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

បើតាមលទ្ធិផលររបស់គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃដណ្តើមមេដាយសរុបចំនួន ១៩ គ្រឿង មេដាយមាសចំនួន៧ គ្រឿង ប្រាក់៦ និងសំរិទ្ធ៦គ្រឿង , ក្លិបកីឡាវាយកូនឃ្លី លើតុស៊ីធីស្ពត (ច្បារអំពៅ) ដណ្តើមបានមេដាយមាស១គ្រឿង , ក្លិបកីឡាវាយកូន ឃ្លីលើតុសន្ធរមុខថ្មីដណ្តើមបានមេដាយ៥ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៤គ្រឿង , ក្លិបកីឡាវាយកូនឃ្លីលើតុឌីណាមិចដណ្តើមបានមេដាយ២គ្រឿង មេដាយប្រាក់១គ្រឿង និងសំរិទ្ធ១ គ្រឿង, ចំណែកក្លិបកីឡាវាយកូនឃ្លីលើ តុ ALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្មទទួលបានមេដាយមេដាយសំរិទ្ធម្នាក់១ គ្រឿងដូចគ្នា។



សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុថ្នាក់ជាតិ លើកទី១ ក្នុងឆ្នាំ២០២០ បានដំណើរការប្រកួតអស់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែតុលា ឆ្នាំ២០២០ ដែលមានកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុប ១៣៣នាក់ មកពី ២២សមាគម-ក្លិប ប្រកួតក្របខណ្ឌក១ និងក២ លើវិញ្ញាសាចំនួន ៨ ៕