ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាន​អញ្ជើញសាកសួរសុខទុក្ខ និងឧបត្ថម្ភ​ថវិកា២លានរៀល ជូនដល់មន្រ្តីនគរបាល​អង្គភាពអន្តរាគមន៍០១រូប ដែលរងគ្រោះ​ថ្នាក់ចរាចរណ៍នៅពេលចុះបេសកម្មការងារ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីនគរបាល០១រូប គឺលោក  ព្រិន្ទបាលទោឡុង រ័ត្នមុន្នី ដែលបំរើការងារនៅក្នុងអង្គភាពអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលជំងឺ នៅផ្ទះស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលបំពេញបេសកម្មការងារ កាលពីកន្លងទៅថ្មីៗនេះ។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកទឹកចិត្ត នឹងឧបត្ថម្ភថវិកាចំនួន២លានរៀល គ្រឿងឧបភោគ បរិភោគ មួយចំនួនធំ ជូនដល់គ្រួសារមន្រ្តីនគរបាលដែលរងគ្រោះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត  បានមានប្រសាសន៍សំណេះសំណាលជា​មួយ​ក្រុមគ្រួសារនិងមន្រ្តីនគរបាលដែលរងគ្រោះ ដោយបានចូលរួមសោកស្តាយ​ពេលជួបគ្រោះ​ថ្នាក់ក្នុងពេលបំពេញបេស​កម្មការងារ   និងក៏បានលើកទឹកចិត្តត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ ខិតខំប្រឹងប្រែងថែរក្សាសុខភាព និងជូនពរឆាប់ជាសះស្បើយពីរបួសដើម្បីមក​បំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម មានប្រសាសន៍ថា ជានិច្ចជាកាលមន្រ្តីនគរបាល ក្រោមឱវាទដែលមានទុក្ខលំបាក ខ្វះខាតក្នុងជីវភាព និងមានបញ្ហាជម្ងឺរ៉ាំរ៉ៃ ក៏ដូចជារងគ្រោះដោយឧបទ្ទវហេតុណាមួយនៅពេលបំពេញភារកិច្ច ឯកឧត្តម តែងតែចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដើម្បីលើកទឹកចិត្តពួកគាត់ក្នុងការជួយដោះ​ស្រាយបញ្ហាលំបាកក្នុងជីវភាពគ្រួសារនគរបាល និងជាការផ្សារភ្ជាប់មនោសញ្ចេតនាអាណិត​ស្រលាញ់ក៏ដូចជាការតបស្នងដែលបងប្អូនបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាព ស្ថិរភាពក្នុងសង្គម៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner