រថយន្តម៉ាក hilux vigo ពាក់ស្លាកលេខនគរបាល បុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត hillux vigo ពាក់ស្លាកលេខ នគរបាល មួយគ្រឿង ជ្រុលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម កាលពីវេលាម៉ោង០១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក hillux vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំពោះអ្នកបើកបរ រងរបួសស្រាល ។ ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំ ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ៖  ជីម  ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner