នាយករដ្ឋមន្ត្រី​ប្រទេស​មួយទៀត​ហើយដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​

នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុ​ល​ហ្គា​រី​លោក​ ​Boy​ko Bor​i​s​so​v​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​លោក​បញ្ជាក់​ពី​លទ្ធផល​តេ​ស្ត​ថា​មាន​វី​រុ​ស​នេះ​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ហើ​ពេល​លោក​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​។​


​លោក​ ​Boy​ko Bor​i​s​so​v​ ​វ័យ​៦​១​ឆ្នាំ​ ​បាន​ឆ្លង​ជំងឺ​នេះ​ ​ក្រោយ​២​ថ្ងៃ​ដែល​សមាជិកគណៈរដ្ឋមន្ត្រី​ម្នាក់​បាន​ឆ្លង​ ​ហើយ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​។​ ​លោក​នាយករដ្ឋមន្ត្រី​បាន​និយាយ​ថា​ ​លោក​បាន​ផ្អាក​រាល់​កិច្ចប្រជុំ​ទាំងអស់​ ​តាំងពី​ថ្ងៃសុក្រ​ ​ស​ប្តាហ៍​មុន​ ​ហើយ​កម្មវិធី​ផ្សេងៗ​ទៀត​ក៏​ត្រូវ​ផ្អា​ផង​ដែរ​។​


​បច្ចុប្បន្ន​ ​ប្រទេស​ប៊ុ​ល​ហ្គា​រី​ ​ដែល​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​៧​លាន​នាក់​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​សរុប​ជិត​៤​ម៉ឺន​នាក់​ហើយ​ ​ស្លាប់​ជាង​១​ពាន់​នាក់​។​ ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​នេះ​ដែរ​ ​កន្លងមក​ ​ក៏មាន​ថ្នាក់​ដឹកនាំ​ប្រទេស​មួយ​ចំនួន​បាន​ឆ្លង​ដែរ​ ​សូម្បីតែ​លោក​ដូ​ណា​ល់ ​ត្រាំ​ ​ប្រធានាធិបតី​អាមេរិក​ក៏បាន​ឆ្លង​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner