បាត់ខ្លួនប៉ុន្មានថ្ងៃសពជនរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់នៅត្រង់ចំណុចគល់ស្ពានចាស់ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បន្ទាប់ពីបាត់ខ្លួនប៉ុន្មានថ្ងៃកន្លងទៅ ។

សមត្ថកិច្ចចម្រុះដែលបានចុះធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី បានមកលេងផ្ទះម្ដាយចុងឈ្មោះ សោម អ៊ូច អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបញ្ជាក់ បើតាមការបំភ្លឺពីសាច់ញាតិថា ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានផឹកស្រា រួចដើរទៅងូតទឹកស្ទឹង និងហែលលេងនៅត្រង់ចំណុចមុខផ្ទះដែលគាត់ស្នាក់នៅ(ភូមិ.ឃុំអន្លង់វិល) ហើយក៏បាត់ខ្លួនរហូតមក ស្រាប់តែប្រទះឃើញសពនៅថ្ងៃនេះ។

តាមការពិនិត្យ និងស្រាវជ្រាវជាក់ស្ដែងសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner