​បាតុករ​ថៃ​គ្រោង​ដាក់​ញាត្តិ​ទៅកាន់​អាល្លឺម៉ង់​ ​ដើម្បី​ស៊ើប​អង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ខ្លួន​នា​អំឡុង​ស្នាក់​នៅ​ប្រទេស​អឺរ៉ុប​នេះ

​ថៃ​៖​ ​ក្រុម​បាតុករ​ថៃ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ដាក់​ញាតិ្ត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ ​ដើម្បីស្នើអោយមានការ​បើក​ការស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ថៃ​ថ្មី​ ​ព្រះបាទ​ ​មហា​ វិជ្ជ​រ៉ា​ឡុង​កន​ ​អំឡុង​ពេល​ទ្រង់​ស្នាក់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​ខណៈ​មនុស្សរាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ទៀត​ ​នៅ​ចំកណ្តាល​ទីក្រុង​បាងកក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​មនុស្សរាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ម្តងទៀត​ ​នៅ​ចំកណ្តាល​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ​ ​ដែល​ជា​បាតុកម្ម​លើកដំបូង​ ​ចាប់តាំង​ពី​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ព្រងើយកន្តើយ​នឹង​កាល​កំណត់​បី​ថ្ងៃ​របស់​ពួកគេ​ ​ដែល​ទាមទារ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចុះចេញ​ពី​មុខតំណែង​បាន​ផុត​កំណត់កាល​ពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុន​ ​។​ ​បាតុកម្ម​ថ្ងៃអាទិត្យ​នេះ​ជា​ការ​ប្រមូលផ្តុំ​គ្នា​ជា​ទ្រង់​ទាយ​ធំ​ជាលើកដំបូង​ ​បន្ទាប់ពី​លោក​ ​ប្រយុទ្ធ​ ​ចាន់​អូ​ចា ​បាន​ប្រកាស​លុបចោល​បទបញ្ជា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​រួម​ទាំង​បទបញ្ជា​ពាក់ព័ន្ធ​ដទៃទៀត​ ​។​


​ទោះ​យ៉ាងណា​ ​ការិយាល័យ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​បាន​បង្ហោះ​កំណត់​ត្រា​នៅ​លើ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ដោយ​បាន​បញ្ជាក់​ថា​ ​លោក​ ​ប្រយុទ្ធ​ ​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ​ ​ហើយ​វិបត្តិ​នេះ​ ​គួរតែ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​សភា​ ​ដែល​ត្រូវ​បើកសម័យប្រជុំ​ពិសេស​នៅ​ថ្ងៃចន្ទ​ ​និង​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner