អាមេរិក​ឲ្យ​វៀតណាម​បង់ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​ថ្លៃ​លើ​ការនាំចូល​បង្គា​រ​ ​តែ​ក្រុមហ៊ុន​វៀតណាម​ជំទាស់​

ក្រុមហ៊ុន​នាំចេញ​អាហារ​សមុទ្រ​ដ៏​ធំ​នៅ​វៀតណាម​ ​ឈ្មោះថា​ JSC ​បាន​ប្រឆាំង​ជំទាស់​នឹង​នីតិវិធី​របស់​ភាគី​អាមេរិក​ដែល​ស្ទះ​ដល់​ការនាំចេញ​បង្គា​រ​របស់​ខ្លួន​ ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ពាក់ព័ន្ធ​នឹង​ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​ថ្លៃ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ ​Vietnam​news​ ​កាលពី​ថ្ងៃ​ទី​២​៥​ ​តុលា​ម្សិលមិញ​។


​ការ​តវ៉ា​នេះ​ធ្វើឡើង​ ​កាលពី​ពេលថ្មីៗនេះ​ ​ពោល​គឺ​បន្ទាប់ពី​ស្ថាប័ន​ពន្ធដារ​ព្រំដែន​របស់​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា​ CB​P​ ​បាន​សម្រេច​ថា​ ​ការនាំចូល​បង្គា​រ​ក្លា​សេ​របស់​ក្រុមហ៊ុន​ ​M​in​h​ ​P​h​ú ​Sea​food​ JSC ​ទៅ​ក្នុង​ទី​ផ្សារ​អាមេរិក​គួរតែ​បង់ពន្ធ​ឲ្យ​ស្របតាម​បទបញ្ញត្តិ​ ​ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​ថ្លៃ​ ​ដែល​ធ្លាប់​បាន​ប្រើប្រាស់​សម្រាប់​ការនាំចូល​បង្គា​រ​ពី​ប្រទេស​ឥណ្ឌា​ដែរ​។​

ស្ថាប័នអាមេរិក US Customs and Border Protection (CBP) អះអាង​ថា​ ​ក្រុមហ៊ុន​វៀ​ត​ណាមួយនេះ​មិនបាន​បង្ហាញ​ភស្តុ​តាង​គ្រប់គ្រាន់​ ​តាម​តម្រូវ​ការ​ ​ដើម្បីឲ្យ​ច្បាស់​ថា​ ​ក្រុមហ៊ុន​មិនបាន​យក​បង្គា​រ​ពី​ឥណ្ឌា​ ​សម្រាប់​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​។​ ​តំណាង​ក្រុមហ៊ុន​ ​M​in​h​ ​P​h​ú ​Sea​food​ JSC ​បាន​និយាយ​ថា​ ​ការ​សម្រេច​របស់​ភាគី​អាមេរិក​នេះ​មិន​ត្រឹមត្រូវ​ទេ​ ​ហើយ​ខ្លួន​នឹង​ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner