អនុប្រធានាធិបតីអាមេរិកនៅតែបន្តធ្វើយុទ្ធនាការបោះឆ្នោត បើទោះបីជាជំនួយការរបស់លោកធ្វើតេស្តវិជ្ជមាន Covid-19
អាមេរិក៖ អនុប្រធានាធិបតីលោក ម៉ៃ ផេន មានផែនការរក្សាការធ្វើយុទ្ធនាការបោះឆ្នោតតាមកាលវិភាគនៅសប្តាហ៍នេះដដែល បើទោះបីជាលោកបានទាក់ទងជាមួយជំនួយការរបស់លោកម្នាក់ ដែលត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ Covid-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។
អ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាមេរិកលោក ដេវីន អូម៉ាលី ថ្លែងថា លោក ម៉ៃ ផេន និងភរិយាបានធ្វើតេស្តអវិជ្ជមានជម្ងឺ Covid-19 នៅថ្ងៃនេះ ហើយនៅតែមានសុខភាពល្អដដែល ។
សូមជំរាបថា លោក ម៉ៃ ផេន បានទាក់ទងជិតស្និទ្ធជាមួយនឹងប្រធានបុគ្គលិករបស់លោក គឺលោក ម៉ាក សត ដែលបានឆ្លង Covid-19 តែលោកមិនបានដាក់ខ្លួននៅដាច់ពីគេទេ ហើយថែមទាងប្តេជ្ញាធ្វើដំណើរចេញឃោសនាតាមកាលកំណត់ ដោយសារតែគោលការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក តម្រូវអោយពេទ្យតាមដាន និង តម្រូវអោយពាក់ម៉ាស់មុខចំពោះនរណាដែលបានទាក់ទងជាមួយអ្នកឆ្លង Covid-19 ៕