ក្រុមហ៊ុន NSZ World បង្កើតកម្មវិធីប្រមូលថវិកាជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ៖ ក្រៅពីរំលេចពិធីបំពាក់គ្រឿងឥស្សរយសជូនដល់អ្នកឆ្នើម និង ប្រកាសពីភាពជោគ ជ័យរបស់ក្រុមហ៊ុនកន្លងមកនេះ អគ្គនាយកក្រុមហ៊ុន NSZ World ក៏បានបង្កើតមូលនិធិរ៉ៃអង្គាសថវិការជាទ្រង់ទ្រាយធំពីសំណាក់ក្រុមការងារ និងអ្នកចូលរួម នៅក្នុងពិធីអបអរសាទរការប្រកាសទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិកសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ។
លោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World Co,.LTD បញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនរបស់ក្រុមហ៊ុន ខ្លួនក៏ត្រូវតែគិតគូក្នុងការចូលរួមកិវ្ចការមនុស្សធម៌ជាមួយនឹងពលរដ្ឋរងគ្រោះដូចជាករណីកូវីដ១៩ និង គ្រោះទឹកជំនន់នៅក្នុងពេលនេះផងដែរ ។ ជាក់ស្ដែងក្នុងអំឡុងពេលដែលកម្ពុជាមានផលប៉ះពាល់ពីជម្ងឺកូវីដ១៩ ក្រុមហ៊ុន NSZ World បានប្រមែប្រមូលនូវថវិការ ដើម្បីចែកជាជែល ជាម៉ាស់ការពារ និងឧបករណ៍វាស់ស្ទង់ជាច្រើនជូនដល់អ្នកខ្វះខាត ដើម្បីចូលរួមចំណែកបញ្ជៀសជម្ងឺកូវីដ១៩ ។
ដោយឡែកអំឡុងពេលដែលបណ្ដារខេត្តមួយចំនួនជួបគ្រោះទឹកជំនន់ ក្រុមហ៊ុនក៏បានរ៉ៃអង្គាសថវិការពីសមាជិក និងដៃគូ ចុះចែកជាអង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើន ជួយដល់ខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដូចជាខេត្តកំពង់ស្ពឺ មានអង្ករជាងអង្ករ១០តោន ទឹកត្រី ទឹកស៊ីអ៊ីវ មី និង ថវិការជាច្រើនទៀត ខេត្តពោធិសាត់ មានអង្ករ១៣តោន ខេត្តបាត់ដំបង មានអង្ករ១២តោន និង ខេត្តបន្ទាយមានជ័យ មានអង្ករ៤តោន ដោយមិនរាប់ការចំណាយលើគ្រឿងឧបភោគ បរិភោគ និងសម្ភារៈដ៏ទៃទៀតផង ។
ដើម្បីចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ឱ្យបានកាន់តែច្រើន លោកក៏សម្រេចយកពិធីប្រកាសទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិកសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលជាការជួបជុំដ៏ធំមួយនេះ រ៉ៃអង្គាសថវិការ ដើម្បីប្រមូលមូលនិធិជួយដល់អ្នកលិចទឹកនៅខេត្តកំពង់ធំបន្តទៀត ដោយលោកនឹងបន្តសកម្មភាពប្រមែប្រមូលបែបនេះឱ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ជួយដល់ជនរងគ្រោះ ។
លោក លី ស៊ីនន្ទ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និង ដៃគូសហការណ៍ទាំងអស់ ដែលប្រឹងប្រែងធ្វើឱ្យផលិតផលក្រុមហ៊ុន NSZ World ទទួលជោគជ័យ ដែលជម្រុញឱ្យក្រុមការងារទាំងអស់កាន់តែមានលទ្ធភាពក្នុងការចែករំលែកផលចំណេញរបស់ខ្លួន ក្នុងកិច្ចការសប្បុរសធម៌ដែលក្រុមហ៊ុនបានប្រកាសឡើង ។ ក្រៅពីការរ៉ៃអង្គាស ពិធីសំខាន់នៅក្នុងថ្ងៃនោះក៏មានការប្រគល់គ្រឿងឥស្សរយសជូនដល់បុគ្គលឆ្នើមជាច្រើនរូបផងដែរ ។
លោកស្រី ធី សុវណ្ណថា ទូតសុឆន្ទៈរបស់ក្រុមហ៊ុន NSZ World បានលើកឡើងថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយក្រុមហ៊ុនដែលលោកស្រីធ្វើជាទូតសុឆន្ទៈមានសកម្ម ភាពសង្គមយ៉ាងរស់រវើក ដោយក្រៅពីប្រមូលថវិការក្នុងចំណោមបុគ្គលិកក្រុមការងារក្រោមឱវាទ ក៏ថែមទាំងយកពិធីជួបជុំកាលពីថ្ងៃទី២៥ ខែតុលានេះ ធ្វើជាពិធីរ៉ៃអង្គាសមូលនិធិជួយដល់អ្នកលិចទឹកថែមទៀត ។
លោកស្រីក៏បានចូលរួមសកម្មភាពចែកអំណោយជូនដល់អ្នកលិចទឹកដែលក្រុមហ៊ុននេះបានដឹកនាំបានបីបួនលើកមកហើយ ខណៈដែលលោកស្រីយល់ថា មូលនិធិដែលប្រមូលបានក្នុងពិធីនេះ នឹងកាន់តែមានប្រយោជន៍បន្ថែមទៀតក្នុងការងារសង្គម ។ លោកស្រីក៏ប្រកាសបន្តធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនមួយនេះ ដោយមិនកំណត់រយៈពេលផងដែរ ដោយអះអាងថា ផលិតផល QNanoX ដែលលោកស្រីធ្វើជា Brand Ambassador នេះ មានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពដែលលោកស្រី និងក្រុមគ្រួសារ គឺជាអ្នកប្រើដោយផ្ទាល់មុនសម្រេចធ្វើជាអ្នកតំណាង ។ លោកស្រីសង្កត់ធ្ងន់ថា បើផលិតផលមួយនេះមិនមានគុណភាព មិនមានការគាំទ្រ ប្រហែលជាក្រុមហ៊ុមិនអាចរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និង មានតំណាងចែកចាយដល់រាប់ពាន់នាក់មកទល់នឹងពេលនេះឡើយ ៕