កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០នៅតែបន្តសកម្មភាពជួយប្រជាពលរដ្ឋជាដដែលក្នុងខណ្ឌដង្កោ

នេះគឺជាថ្ងៃទី១៣ហើយនៃការជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។​នៅព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២០នេះកងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០បានបន្តសកម្មភាពក្នុង​ការ​ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ ជាពិសេស​កងកម្លាំង​សង្រ្គោះរបស់កងពលតូចលេខ៧០ ក៏បានជួយដឹកជញ្ជូនគ្រឿងឧបភោគបរិភោគរបស់ព្រះសង្ឃ​នៅវត្តបុទុម​វត្តី ដែលលោកបានឧបត្ថម្ភ​ជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ដើម្បីចូលរួមការងារមនុស្សធម៍ និងចែករំលែក​ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។​ មធ្យោបាយក្នុងការដឹកជញ្ជូននេះ ប្រើអូប័រចំនួន​ ១០គ្រឿង នឹងកម្លាំងទ័ពរបស់កងពលតូចលេខ៧០​ ចំនួនប្រមាណ​ ១០០នាក់ផង។ សូមជម្រាបថា សម្រាប់​ខណ្ឌ​ដង្កោ​ ដែលបានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល១៣ថ្ងៃមកហើយ។ ទោះ​ជាយ៉ាង​ណាក៏ដោយ​​កម្លាំង​របស់កងពលតូចលេខ៧០ បានសហការជាមួយ​កម្លាំង​ចម្រុះដទៃទៀត​គឺ​នៅតែបន្តជួយ​ប្រជាពលរដ្ឋក្នុងមធ្យោបាយ​ដឹកជញ្ជូនជូនពួកគាត់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner