លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បំបែកសំបុកល្បែងស៊ីសងដុះស្លែនៅក្នុងស្រុកស្ទោង

កំពង់ធំ៖ បនល្បែងស៊ីសងដុះស្លែរចល័ត តែងតែធ្វើសកម្មភាពដោយរលូន និងបំផ្លាសទីតាមរដូវកាល បើទោះបីជាមានការ ហាមឃាត់ពីសំណាក់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលក្តី តែជនញៀនល្បែងនៅតែបន្តណាត់ គ្នាលេងល្បែស៊ីសង ដោយពុំមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិច តែទីបំផុតត្រូវអស់លក្ខ័ណ៍។
ជាក់ស្តែងបនល្បែងស៊ីសង ដែលមានលក្ខណៈជា បនល្បែងចល័ត ដែលត្រូវបានគៀងគរគ្នាពីសំណាក់ ប្រជាពលរដ្ឋ ក្នុងភូមិ និងក្រៅស្រុក ឲ្យមកពពាក់ពពូននិងឈ្លក់វវង្វេងនិងល្បែងស៊ីសង ត្រូវបាន លោក សាយ វាសនា ព្រះរាជាអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងមន្រ្តីនគរបាលយុត្តិធម៌
ក្រោមការបញ្ជារបស់ លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះបង្រ្កាបកាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
ក្រោមការបញ្ជារបស់លោកស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបង្ក្រាបល្បែងជល់មាន់ និងឃាត់ខ្លួនក្រុមញៀនល្បែង ចំនួន៤នាក់ គ្រាប់អាប៉ោង២ មាន់៣ក្បាល  ម៉ូតូ១៥គ្រឿង សង្វៀនមាន់១ ក្រោយពីបង្រ្កាប សមត្ថកិច្ចបានប្រមូលវត្ថុតាង នាំមករក្សាទុកនៅនៅកន្លែងសមត្ថកិច្ច ដើម្បីរងចាំឲ្យសាម៉ីខ្លួន ចូលមកដោះស្រាយតាមនិតិវិធីច្បាប់។
លោកស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ទាំងអស់ដែលបានផ្តល់កិច្ចសហការ ការពារទប់ស្កាត់ និងចូលរួមអនុវត្តនូវគោលបយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការលុបបំបាត់ល្បែងស៊ីសង គ្រប់ប្រភេទ នៅតាមមូលដ្ឋាន ព្រោះល្បែងស៊ីសង ជាឈ្នាន់មួយបង្ករឲ្យមានអំពើហឹង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ បង្ករអសន្តិសុខដល់សង្គមទៀតផង។ ដោយ ប៊ុន រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner