ក្លិបហង្សក្រហម Liverpool បានត្រឹម១ពិន្ទុពីក្រុម Everton ក្លិបហង្សក្រហម Liverpool បានត្រឹម១ពិន្ទុពីក្រុម Everton បន្ទាប់ពីប្រកួតស្មើរគ្នា ០:០ កាលពីយប់មិញ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមរបស់លោក Jurgen Klopp នៅបន្តឈរកំពូលតារាងដដែល ឆ្លងកាត់៣០ប្រកួត ឈ្នះ២៧ ចាញ់១ ស្មើរ២ មាន៨៣ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ Man City មានត្រឹមតែ៦០ពិន្ទុ និងក្រុមលេខ៣ Leicester City មាន៥៤ពិន្ទុ ។

បន្ទាប់ពីប្រកួតនេះ ក្លិប Liverpool ត្រូវទទួលភ្ញៀវ Crystal Palace នៅកីឡដ្ឋាន Anfield នាថ្ងៃទី២៤ ខែមិថុនា និងបន្តជួបម្ចាស់ផ្ទះក្រុម Man City នៅកីឡដ្ឋាន Etihad Stadium នាថ្ងៃទី០២ ខែកក្កដា ។  ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះតែ២ប្រកួតប៉ុន្តែ ដើម្បីលើកពាន English Premire League ក្រោយខកខានជាច្រើនឆ្នាំ ។ សម្រាប់២ប្រកួតផ្សេងទៀត  ក្រុម Aston Villa ១:២ Chelsea , Newcaslte ៣:០ Sheffield United  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner