ក្រសួងអប់រំយុវជន និងកីឡា បង្កើតមជ្ឈមណ្ឌលការអប់រំឌីជីថល និងការអប់រំពីចំងាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបង្កើត មជ្ឈមណ្ឌលការអប់រំឌីជិថល និងការអប់រំពីចម្ងាយ ដែលនឹងបើកការដ្ឋានជួសជុល និងកែលម្អអគារនៅ ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នឹងកីឡា។

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ “ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែប ឌីជីថល” ស្របតាមចក្ខុវិស័យនេះក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងរៀបចំមូលដ្ឋានគ្រឹៈសម្រាប់ការអប់រំឌីជីថល ឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យាតាមរយៈការធ្វើកំណែទម្រង់គ្រឹៈស្ថានសិក្សា និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាង ណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសម្ថភាពខ្ពស់ខាងបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្ស ដែលជាធន់ធានមនុស្សជំនាន់ថ្មី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner