ស្រីម្នាក់ត្រូវបានភ្លើងចេះមួយកំណាត់ខ្លួន ដេកស្លាប់នៅក្នុងខ្ទមចាំចំការមិនទាន់ដឹងមូលហេតុច្បាស់លាស់ ដែលសមត្ថកំពុងធ្វើកាស៊ើបអង្កេតស្រាវជ្រាវ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានស្លាប់នៅក្នុងភ្នក់ភ្លើងរោងចាំចំការម្នាក់ឯង ដែលគេបានដាក់ការសន្និដ្ឋានថាជំហ៊ានតំបូងជារឿងឃាតកម្ម ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅម៉ោង៥និង១៥នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចំការមួយកន្លែង ដែលគេបានឃើញសពស្រីម្នាក់ បានដេកស្លាប់ក្បែរផេះភ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់មួយកំណាត់ខ្លួនខាងលើ នៅសល់តែត្រឹមចង្កេះមកក្រោមងស្ថិតនៅចំណុចសែនណី ក្នុងភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ស្នងរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកកណ្តាលយុត្តិធម៌លោកឧុត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានអោយដឹងតាមរយៈទូរសព្ទនៅម៉ោង២និង០៨នាទី ថ្ងៃទី២២ ខែមិថុនា២០២០នេះដោយបាន បានបញ្ជាក់អោយដឹងថា៖ ពិតជាមានករណីខាងលើនេះកើតមានពិតមែន ដែលជនរងគ្រោះ មានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ដែលគាត់បានដេកចាំចំការនៅចំណុចកើតហេតុ ចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២ នៅចាំផ្ទះឯក្នុងភូមិឃុំខាងលើ ។

ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះត្រួតពិនិត្យសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ដែលតាមរបាយការណ៍បឋមបានអោយដឹងថា៖ ស្រី្តរងគ្រោះ បានដេកស្លាប់ក្បែរគំនរផេះភ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់ខ្លួនមួយកំ ណាត់ខាងលើពិតមែន ប៉ុន្តែទ្រព្យសម្បត្តិក្នុងខ្ទម ពិសេសម៉ូតូម៉ាកឌ្រីមមួយគ្រឿង មិនបានបាត់ទៅណាទេ ហើយតាមការស្រាវជ្រាវ ថាគាត់មិនដែលមានទំនាស់ណាជាមួយអ្នកណានោះឡើយ។

ដូច្នេះករណីស្លាប់ខាងលើនេះសមត្ថកិច្ចបានដាក់កាសន្និដ្ឋានថា មិនមែនជាករណីឃាតកម្មនោះឡើយ ។  ដែលសង្ស័យថា ស្ត្រីងរងគ្រោះមិនស្រួសខ្លួនឬខ្យល់គរដោយនៅម្នាក់ឯង ឬពេលស្រវេស្រវ៉ាទៅចំចង្កៀង ក៏ដួលចង្កៀងមកលើគ្រែហើយក៏ឆេះគ្រែ និងខ្លួនស្លាប់តែម្តងទៅដោយពុំមានអ្នកណាដឹង ។ ករណីនេះសមត្ថកិច្ចជំនាញកំពុង បើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីសន្និដានអោយបានច្បាស់លាស់ អំពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះខាងលើនេះផងដែរ ៕ ដោយ សុក្ខារិន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner