អ្នកជំនាញបញ្ជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីអាចការពារទប់ទល់នឹងមេរោគ COVID-19 បានរយៈពេលជាង០២ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ វ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតឡើងដោយវិទ្យាស្ថានសិក្សាស្រាវ ជ្រាវជំងឺឆ្លង និង មេរោគវិទ្យារុស្ស៊ីសហការជាមួយក្រសួងការពារជាតិរុស្ស៊ី នឹងអាចការពារមនុស្សពីការឆ្លងវីរុសកូរ៉ូណាបានទៅដល់ជាង០២ឆ្នាំ នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាតិរុស្ស៊ីលោក អាឡិចសង់ឌ័រ ហ្គីនស្បឺក បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ ត្រូវចាក់ពី២ដង ដែលវាមិនត្រឹមតែបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺប៉ុណ្ណោះទេ តែវាថែមទាំងអាចការពារបានយូរថែមទៀតផង ។ លោក ហ្គីនស្បឺក បានបន្ថែមទៀតថា គេត្រូវការផលិតវ៉ាក់សាំងប្រភេទនេះ ចាប់ពី៥០ទៅ៦០លានដូស ឬក៏៧០លានដូស ដើម្បីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេសរុស្ស៊ី ។

សូមបញ្ជាក់ថា ការសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតឡើងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវជំងឺឆ្លង និង មេរោគវិទ្យារុស្ស៊ីសហការជាមួយក្រសួងការពារជាតិរុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែមិថុនានេះ ហើយការសាកល្បងត្រូវរំពឹងថា នឹងបញ្ចប់នៅចុងខែកក្កដាខាងមុខ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner