កម្ពុជាបន្តមានភ្លៀងធ្លាក់ដោយសារឥទ្ធិពលព្យុះទី១៨ម៉ូឡាវ

ភ្លៀងនៅតែបន្ដធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើនក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ដោយសារតែការរង ឥទ្ធិពលព្យុះម៉ូឡាវ។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ព្យុះទី១៨ម៉ូឡាវកំពុងធ្វើដំណើរសម្តៅមកកាន់ប្រទេសវៀតណាម ខណៈដែលពលរដ្ឋវៀតណាមជិត១លាន៣សែននាក់ត្រូវបានគេជម្លៀសចេញនៅមុន ពេលដែលព្យុះម៉ូឡាវនឹងមកដល់នៅថ្ងៃពុធស្អែកនេះ។ យ៉ាងហោចខេត្តចំនួន៣របស់វៀតណាមគឺខេត្តក្វាងណាំ, ក្វាងង៉ៃ និង​ប៊ិញឌិញកំពុងស្ថិតនៅមុខដំណើរព្យុះទី១៨នេះដែលនឹងមកដល់ដីគោកប្រទេសវៀតណាមប្រមាណមិនដល់២៤​ម៉ោង​ទៀតនេះទេ។ ព្យុះនេះ ត្រូវគេព្យាករណ៍ថានឹងថមថយឥទ្ធិពល និងវិវត្តន៍ជាវិសម្ពាធនិងសម្ពាធ ទាបប៉ុន្តែនឹងមានឥទ្ធិពលធ្លាក់ភ្លៀងមកលើប្រទេសកម្ពុជាជាពិសេសរវាងពីថ្ងៃទី២៨ដល់២៩ខែតុលា។យោងតាមការព្យាករណ៍រាជធានី និងបណ្តាខេត្តនៅភាគខាងក្រោមដែលជាប់ព្រំដែនវៀតណាម នឹងមានភ្លៀង ធ្លាក់ពីកម្រិតតិចទៅមធ្យម ដែលនឹងបន្តរហូតដល់ថ្ងៃទី២ខែវិច្ឆិកា។ខេត្តភាគពាយព្យនឹងមានភ្លៀងធ្លាក់រាយ ប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ភ្លៀងនៅ តែធ្លាក់បន្តក្នុងកម្រិតពីតិចទៅបង្គួរ និងបន្តរហូតដល់ថ្ងៃទី២ខែវិច្ឆិកា។ការព្យាករណ៍បានឲ្យដឹងទៀតថាភ្លៀងនឹង នាំខ្យល់ធ្លាក់ខ្លាំងបន្ថែមទៀតរវាងពីថ្ងៃទី២៨ដល់២៩តុលា។ ចំណែកខេត្តនៅតំបន់មាត់សមុទ្រនោះវិញ ភ្លៀងនឹង ធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner