ព្រះមហាក្សត្រ ប្រទានព្រះរាជសារដល់សម្ដេច​តេជោ ហ៊ុន សែន ដែលបានថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសខួប១៦ឆ្នាំ នៃការឡើងគ្រងសិរីរាជសម្បត្តិ

ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ បានប្រទានព្រះរាជសារមួយដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្វាយព្រះពរព្រះអង្គ នៅក្នុងឱកាសខួប១៦ឆ្នាំ នៃការឡើង​គ្រងសិរីរាជសម្បត្តិ។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គមានសេចក្តីរីករាយ ដោយសម្ដែងនូវអំណរគុណ​ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន។

ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គសូមកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជា​រាស្រ្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាដ៏ឆ្នើម ឈ្លៀសវៃ ប៉ិនប្រសព្វ​ដែលបានខិតខំ ដឹកនាំកសាង​ជាតិគ្រប់វិស័យទាំងអស់ និងជួយប្រជារាស្រ្តគ្រប់ពីកន្លែងទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ​យើង មានភាពរីកចម្រើនរុងរឿងគ្រប់វិស័យ និងប្រជារាស្រ្ត បានទទួលសេចក្តីសុខសន្តិភាព។

ព្រះអង្គក៏បានប្រសិទ្ធិពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ឱ្យប្រកបតែពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយផងដែរ។ សូមជម្រាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានផ្ញើសារលិខិតមួយកាលពីថ្ងៃទី២៦ខែតុលា ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្ដិរបស់ព្រះអង្គ។

ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរថា ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សដ៏ឧត្តុងឧត្តមនៃ​ព្រះរាជពិធី​ខួប១៦ឆ្នាំ ការឡើងគ្រងព្រះបរមសេរីរាជសម្បត្តិរបស់ ព្រះករុណាថ្លៃវិសេស ខណៈនេះទូលព្រះបង្គំខ្ញុំ និងភរិយា សូមព្រះរា​ជា​នុញ្ញាតចូលរួមអបអរសាទរ ដោយមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ និងលំឱនកាយថ្វាយព្រះសព្វ​សាធុកា​ពរ បវរសួស្ដីជ័យមង្គល វិបុលសុខមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ ទ្រង់ស្ដេចមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់គ្រោង​ព្រះ​បរមសិរីសម្បត្តិជាម្លប់ដល់ប្រជាពលរដ្ឋ ជាមីងមា បងប្អូនកូនចៅ របស់ព្រះអង្គជ្រកកោនត្រជាក់ត្រជុំសុខ​សាន្តម​នោរម្យ​ជានិច្ចនិរន្តរ៍អស់កាលដ៏យូរអង្វែងតរៀងទៅ៕

សូមអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner