ឯ.ឧ អ៊ុក សិទ្ធីជាតិ ប្រធានក្រុមការងារចុះជួយក្រុងព្រៃវៃង បានមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯ.ឧ អ៊ុក សិទ្ធីជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងប្រធានក្រុមការងារ ចុះជួយក្រុងព្រៃវៃង បានមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ការលើកឡើងបែបនេះធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សក្រុង ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ ឯ ឧ លោកអនុប្រធានក្រុមការងារគណបក្សក្រុង ព្រមទាំង ឯ ឧ លោកប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៤ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្រុងព្រៃវែង ខេត្តព្រៃវែង ។

ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សនេះ ឯ ឧ អ៊ុក សិទ្ធីជាតិ បានស្នើរដល់គណបក្សក្រុង ត្រូវរៀបចំរបាយការណ៍អោយបានគ្រប់ជ្រុងជ្រោយទៅលើសកម្មភាព របស់ក្រុមការងារចុះជួយក្រុងព្រៃវែង និងរៀបចំទិសដៅសម្រាប់អនុវត្តិ ក្នុងឆមាសទី២ បន្តទៀត ដើម្បីផ្សារភ្ជាប់ក្រុមការងារគណបក្សជាមួយប្រជាពលរដ្ឋ មានន័យថាទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។  ឯ ឧ ប្រធាន ក៏បានជម្រុញអោយក្រុមការងារពន្លឿនសេវាសាធារណៈផ្សេងៗ ដូចជា ១, អត្តសញ្ញាណបណ្ណជូនពលរដ្ឋអោយបានគ្រប់ៗគ្នា ២,បន្តកិច្ចអភិវឌ្ឍនិងកែលម្អសោភ័ណ្ណភាព ក្នុងក្រុង ដូចជា ស្ថាបនាផ្លូវ លូ ស្ពាន ទឹកស្អាត អគ្គីសនី សម្រាប និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ៣, ជួយពន្លឿនចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋអោយឆាប់រហ័យ ៤, ជម្រុញគណបក្សក្រុងកសាងសមាជិកបក្បន្ថែមទៀត  និង៥, បន្តខិតខំដោះស្រាយសំណូមពរ បញ្ហាប្រឈមនានា និងបំរើសេវាអោយបានល្អប្រសើរជូបពួកគាត់ លុបបំបាត់អំពើអសកម្មរបស់មន្រ្តីរាជការ  អាជ្ញាធរសង្កាត់ ភូមិ ដើម្បីគណបក្សទទួលបានជោគជ័យ ក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ខាងមុខ ។

ក្នុងឪកាសនោះឯ ឧ អ៊ុក សិទ្ធីជាតិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា   និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខនិង ជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា លោកមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ ។ ឯ ឧ ប្រធានក្រុមការងារ ក៏បានក្រើន រំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន  តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន “មិនអោយអ្នកម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ” ។

បន្ថែមពីនេះទៀត ឯ.ឧ អ៊ុក សិទ្ធីជាតិ ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ មិនត្រូវធ្វេសប្រហែស ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល ឬជេល អោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានជាប្រចាំ ។

ក្នុងឱកាសនោះផងដែរ ឯ ឧ បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ខ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ក្នុងនោះ ឯ ឧ ប្រធាន បានជំរុញឲ្យមាតាបិតាបង្រៀនកូនៗរបស់ខ្លួន នៅតាមផ្ទះ ជាពិសេសក្រសួងអប់រំ ដែលបានដាក់ចេញនូវការបង្រៀនតាម online ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ អោយបានទៀងទាត់ ។

ជាចុងក្រោយ ឯ ឧ អ៊ុក សិទ្ធីជាតិ  បានឧបត្ថម្ភថវិការ២០ម៉ឺនរៀលដល់ក្រុមការងាររៀបចំកម្មវិធី បន្ទាប់មក ឯ ឧ ប្រធាន តំណាងសម្តេចក្រឡាហោម ស ខេង បន្តចុះចែកអំណោយដល់ជនទ័លក្រ ដែលជាថវិការបស់សម្តេចក្រឡាហោម និងថវិការក្រុមការងារ ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ថវិការ២ម៉ឺនរៀល ចំនែកឯពលករចំណារស្រុកដែលកំពុងធ្វើចត្តាឡេស័ក ក៏ទទួលបានថវិការ២ម៉ឺនរៀល ។ ចំណែកឯ លោក ប៉ុន សុខ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងព្រៃវែង និនជាប្រធានក្រុមការងារចុះជួយសង្កាត់ជើងទឹក បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ១២គ្រួសារ និងពលករចំណាកស្រុក១០នាក់ នៅសង្កាត់ជើងទឹក ព្រមទាំងបានឧបត្ថម្ភថវិការ៤០ម៉ឺនរៀលផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner