ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកវាលវែងបានមកទទូលអំណោយពីអគ្គស្នងការនគរបាលជាតិ
នៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឯកឧត្តមឧត្ដមសេនីយ៍ឯកលៀងភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកជាតំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ក្នុងមួយម្នាក់ទទួលបាន៖
-អង្ករចំនួន២៥គីឡូ
-មីចំនួន១កេះ
-ទឹកត្រីចំនួន១ដប
-ទឹកសុីអុីវចំនួន១ដប
-ទឹកសុទ្ធចំនួន១ដប
-ត្រីខកំប៉ុងចំនួន១យួរ
-ថវិកាម្នាក់ចំនួន២ម៉ឺនរៀល/៥០០នាក់
-សាលាឃុំអន្លុងរាបចំនួន៥០ម៉ឺនរៀល
-ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លុងរាបចំនួន៥០ម៉ឺនរៀល
-សាលាអនុវិទ្យាល័យអន្លុងរាបចំនួន៥០ម៉ឺនរៀល
-គ្រួសារពិការភាពកូនបីនាក់ចំនួន១៥០០០០០៛មួយលានប្រាំសែនរៀលអង្ករចំនួន៥០គីឡូមីចំនួន៣កេះទឹកត្រីចំនួន១យួរ
ក្នុងនោះផងដែលឯកឧត្តមឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន និងឯកឧត្តមនាយឧត្តមសេនីយ៍ខេងសុមេធអគ្គស្នងការរងជាមេបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ផងដែរ៕