លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឧបាសក ហេង ឃាង

ខេត្តកំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឧបាសក ហេង ឃាង ដែលមានទីតាំងនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។

គួររំលឹកដែរថា ៖ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត របស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ឧបាសក ហេង ឃាង បានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឧបាសក ហេង ឃាង គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុត នូវឧត្តមស្វាមី ឱពុកជាទីគោរពស្រឡាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ដែលមួយជីវិតរបស់ឧបាសិកបានបូជាកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាចូលរួមចំណែកក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវសមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែក នូវមរណទុក្ខ ជាមួយ ឯកឧត្តមហេង សួរ និងលោកជំទាវ រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់សមាជិកគ្រួសារនាពេលនេះ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ឆាប់បានចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

នារសៀលថ្ងៃដដែលនោះ បន្ទាប់ពីបានបញ្ចុះសពរួចរាល់មកក៏មានពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner