ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ដឹកនៃកិច្ចប្រជុំគណកម្មការមូលបត្រកម្ពុជា លើកទី៦១
limhuot veng, [29.10.20 14:08]
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ដឹកនៃកិច្ចប្រជុំល
គណកម្មការមូលបត្រកម្ពុជា លើកទី៦១
បន្ទាប់ពីមន្រ្តីជំនាញ ធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូយោបល់ទាំង
កម្រិតបច្ចេកទេស និងគោលនយោបាយលើឯកសារដែលរៀបចំដោយនាយកដ្ឋានគណកម្មការមូលបត្រកម្ពុជា ហើយអង្គប្រជុំបានសម្រេចតាមរបៀបវារៈដូចខាងក្រោម៖
១-អនុម័តលើសេខក្តីព្រាងប្រកាសស្តីពី លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុ នៃក្រុមហ៊ុនសមភាគីកណ្តាល និងឈ្មួញជើងសាឧបករណ៏និស្សន្ន។
២-អនុម័តដោយផ្ទាល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្តាល
របស់ក្រុមហ៊ុន ហ្គោលដេនហ្វ័រឈូនឌីរីវេធីវអ៊ិកឆេង ឯ.ក ( Golden
Fortune Derivatives Exchang Co.,Ltd ) ។
៣-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៏និស្សន្ន របស់ក្រុមហ៊ុន អិម អិម ហ្វរេន អ៊ិកឆេង ឯ.ក ( M M ForeingExcheng Co., Ltd [ ) ,ក្រុមហ៊ុន
អិន វ៉ាយ អេហ្វអិកស៏ ឯ.ក ( NYFZ co., Ltd ) និងក្រុមហ៊ុនវ៉ាយ អេ អាយ ត្រេឌីង ឯ.ក (Y.A.I
Trading Co., Ltd ) ។
៤-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ
របស់ក្រុមហ៊ុន ជេប៊ី ភ្នំពេញ អ៊ែសេត មេនេចមិន ម.ក ( JB Phnom Penh Annet Management
Pic ), ក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ហ្វាន់ឯ.ក ( Royal Group Funds Co., Ltd ) និងក្រុមហ៊ុន រៃឃែភី
លថ ( ខេមបូឌា ) ឯ.ក ( Rai Capital ( Cambodia ) Co., Ltd ) ។
៥-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុន ថែរក្សាទ្រព្យសម្បត្តិ
ជំនួសរបស់ក្រុមហ៊ុន រ៉ូយ៉ាលគ្រុបត្រាស់ធី ឯ.ក ( Royal GeoupTrustee Co., Ltd ) ។
៦-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំអាជ្ញាបណ្ណបន្ថែមអាជីវកម្ម និងការអនុញ្ញាតបន្ថែមអាជីវកម្មរបស់ក្រុមហ៊ុន ខេមបូឧាន អិុនវេសស្ទ័រឃែភីថល ផាតនើរ ម.ក ( Cambo
dia Investor Capital Partners PLc.), និងការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំការ
អនុញ្ញាតបន្ថែមអាជីវកម្ម របស់ក្រុមហ៊ុន អេ យូ រីត ឯ.ក ( A U reitsCo., Ltd ) ។
៧- អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុន ទីប្រឹក្សាហិរញ្ញវត្ថុ
របស់ក្រុមហ៊ុន អេស អេហ្វ ឃែភីថល ឯ.ក ( SF capital Co., Ltd ), ។
៨-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការស្នើសុំបន្ថែមផលិតផលឧបករណ៏និស្សន្ន
ដែលត្រូវធ្វើការជួញដូរ របស់ក្រុមហ៊ុម ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងឯ.ក ( Cambodin Derivatives
Excheng Co., Ltd ) ។
៩-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៏ លើការផ្តល់ ការទទួលស្គាល់ ធនាគារវឌ្ឍនៈអាស៊ី
ចំកាត់ ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ៕