​ការ​សិក្សាស្រាវជ្រាវ​នៅ​អង់គ្លេស​រក​ឃើញ​ថា​ ​អង់​ទី​គ​័​រ​ការពារ​ ​Co​v​i​d​-19 ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស

អង់គ្លេស​៖​ ​ការសិក្សា​ថ្មី​មួយ​ទៅលើ​ប្រជាជន​អង់គ្លេស​បង្ហាញ​ថា​ ​អង់​ទី​គ​័​រ​ការពារ​មេរោគ​ក្នុង​សារពាង្គ​កាយ​មនុស្ស​ ​ដើម្បី​ទប់ទល់​ជំងឺ​ ​Co​v​i​d​-19 ​មានការ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ ​ក្នុងចំណោម​ប្រជាជន​ជាតិ​អង់គ្លេស​នៅ​រដូវក្តៅ​កន្លងទៅ​ ​ដែល​នេះ​បង្ហាញ​ថា​ ​ភាព​ស៊ាំ​ប្រឆាំង​នឹង​វី​រុ​ស​នេះ​ក្នុង​រាងកាយ​របស់​ពួកគេ​ ​មិន​ស្ថិតស្ថេរ​បាន​យូរ​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​C​G​T​N​នៅ​ថ្ងៃ​ទី​២​៩​ខែ​តុលា​ឆ្នាំ​២​០​២​០​ ​។​


​ការ​សិក្សាស្រាវជ្រាវ​ខាងលើ​នេះ​ធ្វើឡើង​ដោយ​មហាវិទ្យាល័យ​ ​អ៊ី​ម​ភើ​រៀ ​ទីក្រុង​ឡុង​ ​និង​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​ (​ម៉ោង​ក្នុង​ត​បន់​) ​ដែល​ក្នុង​នោះ​រួម​មានការ​ធ្វើ​តេ​ស្ត​សាកល្បង​ទៅលើ​ជនជាតិ​អង់គ្លេស​ចំនួនជា​ង​៣​៦​ម៉ឺន​៥​ពាន់​នាក់​ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​ទី​២​០​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​២​៨​ ​ខែកញ្ញា​កន្លងទៅ​នេះ​ ​។​


​លទ្ធផល​នេះ​ក៏បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​អង់​ទី​គ​័​រ​ការពារ​ជម្ងឺ​ ​Co​v​i​d​-19 ​ក្នុង​រាងកាយ​ពលរដ្ឋ​អង់គ្លេស​ ​នៅមុន​ពេល​ការ​ផ្ទុះ​ឆ្លង​រលក​ទី​២​ ​នៃ​វី​រុ​ស​កូរ៉ូ​ណា​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​នេះ​ ​ដែល​បាន​បង្ខំឲ្យ​មានការ​រឹត​បន្តឹង​ឡើងវិញ​ ​និង​ ​ការ​បិទ​តំបន់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner