ក្រសួងកសិកម្មបកស្រាយជុំវិញព័ត៌មានមិនពិតតាមបណ្តាញសង្គមជុំវិញសត្វគោកើតបូសខ្យល់នៅឧត្តរមានជ័យ

ការផ្សាយព័ត៌មានមួយតាមបណ្តាញសង្គមដែលអំពាវនាវពលរដ្ឋកុំបរិភោគសាច់គោដែលដាក់លក់លើទីផ្សារ និងលក់តាមភូមិស្រុក ក្នុងខេត្តឧត្តរមានជ័យ បានប្រញាប់ឲ្យក្រសួងកសិកម្មធ្វើការស្រាវជ្រាវនិងអន្តរាគមន៍ ជាបន្ទាន់។ ហ្វេសប៊ុកមួយ ឈ្មោះ ប៊ុន ឈី លិញ Bun Chhy Linh បានបង្ហោះព័ត៌មានផ្សព្វផ្សាយពលរដ្ឋថា មានសត្វគោផ្ទុះជម្ងឺបូសខ្យល់នៅក្នុងភូមិលំទង ឃុំលំទង នៃស្រុកអន្លង់វែង។ ហ្វេសប៊ុកនោះ បានប្រាប់ពលរដ្ឋ សូមកុំទិញសាច់គោនិងបរិភោគសាច់គោ ដែលការផ្សាយនោះ បានប្រញាប់ឲ្យក្រសួងកសិកម្មបានចុះស្រាវ ជ្រាវ ជាបន្ទាន់។ យោងតាមក្រសួងកសិកម្មថ្ងៃទី២៨តុលា សត្វគោដែលមានរោគសញ្ញាហើមពោះ, ដកដង្ហើមមិនប្រ ក្រតី និងរាគមួល ខុសធម្មតាដែលការផ្សាយតាមបណ្តាញសង្គមចោទថាបានកើតជម្ងឺបូសខ្យល់នោះ គឺជារឿង មិនពិតនោះទេ។ ការស្រាវជ្រាវបានរកឃើញថាម្ចាស់សត្វគោនោះ បានច្រូតស្មៅពីចម្ការស្វាយចន្ទីរមួយកន្លែង ដោយមិនដឹងថាស្មៅក្នុងចម្ការនោះ បានរងនឹងការបាញ់ថ្នាំសម្លាប់ស្មៅនោះឡើយ។ សេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម បានបញ្ជាក់ថា គេបានអញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះប៊ុន ឈី លិញ នោះមកប្រាប់និងពន្យល់នូវមូលហេតុទាក់ទងនឹងការផ្សាយរបស់គាត់ ដែលក្រោយមក ម្ចាស់គណនីនោះ បានធ្វើការសុំទោសជាសាធារណៈចំពោះការផ្សាយព័ត៌មានមិនពិតទាំងឡាយនោះ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner