អភិបាលខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះ អាសន្នលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤
អត្ថបទដោយ៖
ហេង វណ្ណា
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់សាធារណជនអំពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤ ព្រោះក្រុមការងារជំនាញ កំពុងតែជួសជុលផ្លូវជាបន្ទាន់ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក។ អាស្រ័យហេតុនេះ សូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។