រដ្ឋមន្ដ្រី ក្រសួងធនធានទឹក ចុះពិនិត្យវាយតម្លៃការ ខូចខាត ប្រព័ន្ធធារាសាស្ដ្រ​នៅខេត្តកំពង់ធំ

កំពង់ធំ៖  នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧត្តុនិយាម ដដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍ សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។  ឯកឧត្តម លឹម គានហោ ដឹកនាំមន្ដ្រីជំនាញ បន្ដសកម្មភាពចុះ ពិនិត្យ​វាយតម្លៃការខូចខាត និងវឌ្ឍនភាព នៃការជួសជុលបន្តាន់នូវប្រព័ន្ធធារាសាស្ដ្រ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់​នាពេលកន្លងមក។

ខេត្តកំពង់ធំ ជាខេត្ត​ទទួលរងគ្រោះដោយទឹកជំនន់ តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់ នៅក្នុងអាងទឹក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner