តោះទៅស្គាល់ភ្នំបូរីនៅខេត្តតាកែវ

ភ្នំបូរីមានរុក្ខជាតិច្រើនមុខដូចជាដើមរកា ទុំទេស និងជាជម្រកសត្វត្រកួត ស្កា ស្វា ពស់ថ្លាន់ ពស់ខ្មៅ(រនាម ក្របី)ជាដើម។ វែករនាមភាគច្រើនជាពស់អ្នកតា។ ភ្នំ បូរី អាចមានរុក្ខជាតិ និងសត្វដែលមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សដែលយើងមិនទាន់បានដឹង។ ភ្នំ បូរីមានសោភ័ណធម្មជាតិស្រស់បំព្រង និងជាកន្លែងដែលភ្ញៀវជាតិនិយមទៅកំសាន្ត។នៅលើភ្នំ បូរី មានសំណល់នៃគ្រឹះប្រាសាទបុរាណមួយចំនួន។ ការធ្វើកំណាយនៅភ្នំបូរីរកឃើញឆ្អឹងមនុស្សចាស់ កុមារតូចនិងទារក កុលាលភាជន៍(ចាន/ក្រឡ) គ្រាប់អង្កាំ និងបំណែកឆ្អឹងសត្វ។ យោងតាមឯកសារ ភ្នំបូរីប្រហែលជាកន្លែងផលិតកុលាលភាជន៍នៅសម័យចុងស.វទី១ មុន គ.ស។

ភ្នំ បូរី ព័ទ្ធជុំវិញដោយទឹកដែលពីបុរាណកាលអ្នកភូមិហៅថា ជាទន្លេភ្នំ។ ធ្លាប់មានអ្នកបង់បទ(អ្នកសច្ចំ) ដែលជឿលើបារមី(ព្រហ្មញ្ញសាសនា)ធ្លាប់ទៅសមាធិលើភ្នំនេះ។ ភ្នំ បូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ(ស្ថិតនៅជិតភ្នំដា)។ ក្រុមការងារបានថតនៅខែតុលា គ.ស ២០២០។ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងជឿជាក់លើពលរដ្ឋកម្ពុជាគ្រប់រូបរួមគ្នាថែរក្សាសុខសន្តិភាព ការពារបេតិកភណ្ឌជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សូមជូនពរសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសបុណ្យអុំទូក។

ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

ads banner