ស្បែកជើងសម្រាប់ដើរក្នុងទឹកចំនួន១០០គូបន្ថែមទៀតត្រូវបានប្រគល់ជូនដល់ កងពលតូចលេខ៧០

កងពលតូចលេខ៧០ បានទទួលស្បែកជើងសម្រាប់ដើរក្នុងទឹកចំនួន១០០គូបន្ថែមទៀត​ដើម្បីប្រើប្រាស់​ដោយសុវត្ថិភាព និងងាយស្រួលក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ​ទឹក​ជំនន់  ឬក្នុងពេល​បំពេញ​ភារកិច្ចសង្គ្រោះ។

 ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​និងជាអនុ​ប្រ​ធានផ្នែកក្រៅប្រព័ន្ធនៃយុវជនថ្នាក់កណ្តាល និងជាតំណាងលោក ហោ សេរីវឌ្ឍ ប្រធានផ្នែកក្រៅ​ប្រព័ន្ធនៃ​យុវជនថ្នាក់កណ្តាល បានដឹកនាំក្រុមការងារតាមផ្នែក ចូលរួមប្រគល់ស្បែកជើងសម្រាប់ដើរក្នុងទឹកចំនួន ១០០គូបន្ថែមទៀតជូនដល់ កងពលតូចលេខ៧០នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ  ។

សូមជម្រាបថា ការប្រគល់នេះញ៉ាំងឲ្យស្បែកជើ​ងដែលទទួលបានមានចំនួន៣០០គូនោះហើយ​ដែលបាន​ប្រគល់ជូនកងពលតូចលេខ៧០  ។  មេបញ្ជាការរងកងពល ឧត្តមសេនីយ៍ត្រីយុង ខេមរា តំណាងលោកមេ​បញ្ជាការកងពល ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកមេបញ្ជាការរងកងពលទទួលក្រុមសង្គ្រោះ ឧត្តម​សេនីយ៍ទោ សូយណារិទ្ធ បានបញ្ជាក់ថា នេះគឺជាការគិតគូមិនថាតែប្រជាពលរដ្ឋ សូម្បីតែកង​កម្លាំង​សង្គ្រោះ​ផងដែរ  ដើម្បីប្រើប្រាស់ដោយសុវត្ថិភាព និងងាយស្រួលក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ​ទឹក​ជំនន់  ឬក្នុងពេលបំពេញភារកិច្ចសង្គ្រោះតាមទីតាំងដែលឆ្លងកាត់ទឹកមួយចំនួនទៀត ។ ឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅ ពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល  ក៏ដូចជាលោកមេបញ្ជាការរង ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ និងបានចាត់ទុកថាជាការចែករំលែក គិតពី​សុខទុក្ខរបស់កងកម្លាំងផងដែរ ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner