ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន ឧបនាយកររដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Bretton G Scaironi សហប្រធានក្រុម«ឃ» ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកនិតិកម្មពន្ធដារ និងអភិបាលរកិច្ច(ក្រុម ឃ)នៃវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន ពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ថ្មីស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីព្រាងច្បាប់ថ្មីស្តីពីវិនិយោគនេះ គឺជាការរួចចំណែកមួយទៀតដល់ការកសាងបរិយាកាសវិនិយោគកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល មានភាពប្រកួតប្រជែងទាក់ទាញការវិនិយោគនិងបង្កើនឱកាសរីកលូត

លាស់កាន់តែខ្លាំងក្លាដល់វិស័យឯកជន ព្រមជាមួយនឹងការធានាបាននូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ។ ការគិតគូនេះ បាមឆ្លើយតបទៅនឹង ការវិវឧ្ឍនៃសភាពការណ៏ថ្មីៗ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងតម្រូវការចាំបាច់ក្នុងការលើកស្ទួយវិស័យឯកជនដែលត្រូវបានកំណត់ថា« ជាក្បាលម៉ាស៊ីននៃកំណើន » ។

ឯកឧត្ត អូន ពន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា”សេចក្តីព្រាងច្បាប់ថ្មី”នេះបានគិតគូយ៉ាងដិតដល់អំពីលក្ខណៈ

ប្រកួតប្រជែង ពិសេសផ្តក់ការការពារនូវសិទ្ធិ និងផលប្រយោជន៏ស្របច្បាប់របស់វិនិយោគិន នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Bretton G Scaironi សហប្រធានក្រុម”ឃ” ខាងផ្នែកឯកជន បានសំដែងនូវការគាំទ្រ ដល់ការរៀបចំច្បាប់ថ្មីនេះ នឹងបានសំដែងនូនក្តីរីករាយ ដែលបានផ្តល់
ឱកាសឱ្យផ្នែកឯកជន បានចូលរួមពិនិត្យ និងផ្តល់យោបល់ សម្រាប់ជាធាតុចូលដល់ការបង្កើតបរិយា
កាស ទាក់ទាញការវិនិយោគកាន់តែខ្លាំង ។ ” សេចក្តីព្រាងច្បាប់ថ្មី “នេះត្រូវបានរៀបចំឡើង នៅក្នុងពេល
វេលាមួយដ៍សមស្រប និងជាឱកាសដ៍ល្អមួយ ដែលត្រូវគិតគូរអំពីការជំរុញកំណើនសេដ្ឋកិច្ច ។

វិស័យឯកជនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រេងប្រែងរបស់ក្រុមការងារចម្រុះ ក្នុងការរៀបចំ
” សេចក្តីព្រាងច្បាប់ថ្មី “នេះ និងបានចូលរួមផ្តល់មតិយោបល់ និងសំណូមពរមួយចំនួនលើសេចក្តីព្រាងច្បាប់ថ្មីនេះ ។ រាល់ចំងល់ ឬកង្វល់ និងធាតុចូលទាំងឡាយដែលបានលើកឡើងដោយវិស័យ
ឯកជន ត្រូវបានយកមកពិចារណាយ៉ាងយកចុត្តទុកដាក់ ក្នុងការរៀប
ចំកែសម្រួល ” សេចក្តីព្រាងច្បាប់ថ្មី” នេះ ។ ដើម្បីបន្តនីតិវិធីក្នុងការរៀបចំ កែសម្រួលសេចក្តីព្រាង
ច្បាប់ថ្មីនេះ ក្នុងនោះអង្គប្រជុំបានស្នើឱ្យវិស័យឯកជន បន្តធ្វើការពិនិត្យ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់
ជ្រុងជ្រោយ និងបន្តផ្តល់យោបល់បន្ថែមទៀត មកក្រុមការងារចម្រុះសំដៅរៀបចំ ” សេចក្តីព្រាងច្បាប់ថ្មី
ស្តីពីវិនិយោគ នៃព្រះរាជាណាកច្រកម្ពុជា ” ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ទាំងលើស្មារតី នឹងខ្លឹមសារ។

សូមបញ្ជាក់ដែលថា៖កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសូង ស្ថាប័ន
ជាសហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកឯកជន ព្រមទាំងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា
ផងដែរ ៕( Limhuoth Veng )

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner