ក្រុមការងារគ្រឿងចក្រសម្តេចតេជោ ហ៊ុន សែន ប្រចាំស្រុកបារាយ៍ និងស្រុកតាំងគោក នៅតែបន្តជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធមិនថា យប់ ថ្ងៃ ឬថ្ងៃឈប់សំរាក ដល់ប្រជាពលរដ្ឋ៤ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ

ក្រុមការងារគ្រឿងចក្រ សម្តេចតេជោ ហ៊ុន សែន ប្រចាំស្រុកបារាយ៍ និងស្រុកតាំងគោក នៅតែបន្តជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធមិនថា យប់ ថ្ងៃ ឬថ្ងៃឈប់សំរាក ដល់ប្រជាពលរដ្ឋ៤ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នេះជាប្រសាសន៍លើកឡើងរបស់ ឯ ឧ ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបារាយ៍ និងស្រុកតាំងគោក នាឪកាសចុុះបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហម ជូនប្រជាពលរដ្ឋ ៤ឃុំ ក្នុងស្រុកតាំងគោក ដែលរងការខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមាន ការចូលរួមពីលោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកតាំងគោគ រួមទាំងអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។
ឯ ឧ ថោង ខុន បានថ្លែងបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាដែលបានបញ្ជារឲ្យរដ្ឋមន្រ្តីចំនួន៤ រួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងកសិកម្មរុក្ខារប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ឲ្យចុះមូលដ្ឋានជាបន្ទាន់ក្រោយជំនន់ទឹកភ្លៀង ដើម្បីសិក្សាស្រាវជ្រាវវាយតម្លៃការស្តារ និងជួសជុលទ្បើងវិញនូវហេដ្ឋារចនាសម្ពន្ធ័ រួមទាំងផលដំណាំរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ សំដៅជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ដោយឡែក ឯ ឧ ថោង ខុន បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់ សម្តេចតេជោ ក៏ដូចជាការអនុវត្តន៍នូវតួនាទីភារៈកិច្ចរបស់ខ្លួន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ នៅថ្ងៃនេះ បានរៀបចំពិធីបើកការដ្ឋានជាបន្ទាន់ ដើម្បីជួសជុល និងស្តារទ្បើងវិញ នូវផ្លូវគមនាគមន៏តាមមូលដ្ឋាន សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ ឯ ឧ ក្រុមការងារថ្នាក់ជាតិ បានបញ្ជាក់ថា ការបើកការដ្ឋាន នៅថ្ងៃនេះ គឺសម្រាប់ផ្លូវក្នុងឃុំចំនួន៤នៃស្រុកតាំងគោគរួមមាន ឃុំច្រនាង ឃុំស្វាយភ្លើង ឃុំសូយោង និងឃុំទ្រៀល ដែលមានប្រវែងផ្លូវសរុបប្រមាណ១២៤៥០ម៉ែត្រ ។ ឯ ឧ ថោង ខុន បានឲ្យដឹងទៀតថា ការបើកការដ្ឋានស្តារ និងជួសជុលផ្លូវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងទាំង៤ឃុំនាពេលនេះ គឺយើងប្រើប្រាស់គ្រឿងចក្ររបស់សម្តេចតេជោ ដែលប្រចាំការស្រុកបារាយណ៍ និងស្រុកតាំងគោគ ហើយប្រើប្រាស់ប្រេងឥន្ធនៈ និងដីរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ។ ឯ ឧក៏បានបញ្ជាក់ថា គ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះ បណ្តាលឲ្យប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋប្រមាណ៣៧៩គ្រួសារ ក្នុងនោះឃុំច្រនាងចំនួន៤គ្រួសារ ស្មើនឹង៤ហិកតា ឃុំស្វាយភ្លើងចំនួន៣៧សារ ស្មើនឹង៦០ហិកតា ឃុំពង្រចំនួន៦០គ្រួសារ ស្មើនឹង៥១ហិកតា ឃុំសូយោង ចំនួន៨៣គ្រួសារ ស្មើនឹង១០៨ ហិកតានិងឃុំទ្រៀលចំនួន១៩៣គ្រួសារ ស្មើនឹង១៣៧ហិកតា។ប៉ុន្តែដោយមានចំណាត់ការរបស់ថ្នាក់ដឹកនាំទាន់ពេលវេលាយើងសង្គ្រោះបានចំនួន៩៥ហិកតាផងដែរ ។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ធំ ឯ ឧ ថោង ខុន ក៏បានរម្លឹកទ្បើងវិញនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានបញ្ជាក់ថា សម្តេច និងមន្រ្តីគណបក្សប្រជាជនកម្ពុជា មិនមានទម្លាប់រត់ចោលប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋជួបការលំបាកនោះទេ គឺនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ការលំបាកទាំងអស់ ។ ដូច្នេះហើយទើបពេល ក្នុងពេលដែលប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក យើងឃើញវត្តមានទាំងសម្តេចតេជោ ទាំងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះសស្រាក់សស្រាំជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ។ យ៉ាងណាក៏ដោយ ឯ ឧ ថោង ខុន ថ្លែងអះអាងថា អ្វីៗទាំងអស់ដែលកំពុងមានវត្តមាន នៅកម្ពុជាដ៏ពិសិដ្ឋនេះគឺកើតទ្បើងដោយកត្តាសន្តិភាពហើយបើគ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់។ដូច្នេះយើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីដាច់ខាតការពារសន្តិភាពដែលយើងស្វែងរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៌ដូចគណបក្សប្រជាជនកម្ពុជា ឲ្យបានគង់វង្សជានិរន្តន៏ ។
ក្នុងឪកាសនោះ ឯ ឧ ថោង ខុន បានជូនអំណោយប្រជាពលរដ្ឋ១០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានថវិកា៤ម៉ឺនរៀល សារុងមួយ និងថ្នាំ Tiffy ៥ប្រទះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner