ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកឧញ៉ា យុន ប៊នលីលោកជំទាវ ហៀវលន់ ដង្ហែអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តកោះវាំងកែវអណ្តែត

កណ្តាល៖  ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរួមជាមួយលោកឧកញ៉ា យុន ប៊នលីនិងលោកជំទាវ ហៀវ លន់ គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានៅវត្តកោះវាំងកែវអណ្តែតនៅស្រុកកោះធំខេត្តកណ្តាល ដែលអង្គកឋិនទាននេះបានធ្វើឡើងនៅថ្ងៃទី ៣០និង ៣១ខែតុលាឆ្នាំ២០២០។តាមពុទ្ធានុញ្ញាត និងតាមប្រពៃណីព្រះពុទ្ធសាសនាជាទីគោរពសក្ការៈ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ថា ការផ្តួួចផ្តើមបុណ្យកឋិនទាននេះឡើងស្របពេលប្រទេសមានសុខសន្តិភាពក្រោមមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបន្តទៀតថាជានិច្ចកាលសម្តេចតែងយកចិត្តទុកចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ជាក់ស្តែងកន្លមកនេះសម្តេចហ៊ុន សែន បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងនាំយកស្បៀងអាហារទៅចែកជូនដល់ទីកន្លែងផងដែរ។ ក្នុងឳកាសនៅះដែរ ឯកឧត្តម បណ្ឌិ ស៊ាង ប៊ុលាង បានណែនាំដល់ប្រជាពលរដ្ឋ អោយថែរក្សាអនាម័យនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការឆ្លងជម្ងឺកូវីដ១៩ផងដែរ។
សូមបញ្ចាក់ថាក្នុងឆ្នាំ២០២០ នេះ បុណ្យកឋិនទានត្រូវបានកំណត់មានរយៈពេល ២៩ ថ្ងៃគឺចាប់ពីថ្ងៃទី១ រោច ខែអស្សុជ ដល់ថ្ងៃទី ១៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០។ អង្គកឋិនទានសាមគ្គីបានមូលមតិគ្នាជាឯកឆន្ទដង្ហែត្រៃចីវរ ចំនួន និងបច្ច័យចំនួន១១៣លាននិង៣០មុឺនរៀល ស្មើនឹងជាង ២ម៉ឺន ៨ពាន់ ដុល្លារអាមេរិក វេរប្រគេន ព្រះភិក្ខុសង្ឃសម្រាប់បន្តកសាងសមិទ្ធផលនានា ។ ព្រះពុទ្ធបានត្រាស់សម្តែងថា ចំណុចពិសេសនៃបុណ្យកឋិនទានដែលប្លែកពីបុណ្យដទៃក្នុងព្រះពុទ្ធសាសនា គឺពុទ្ធបរិស័ទដែលប្រារព្ធពិធីបុណ្យកឋិនទានត្រូវបានអានិសង្ឃ ៥ ប្រការ ហើយព្រះភិក្ខុសង្ឃជាបដិគាហកៈ ក៏បានទទួលអានិសង្ឃ ៥ ប្រការផងដែរ។
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានសម្តែងនូវកត្តញ្ញូ កត្តវេទីតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះ អ្នកឧកញ៉ាមហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលបានផ្តួចផ្តើមកសាងសមិទ្ធផលដ៏ច្រើនអនេកនៅគ្រប់ ទីកន្លែងទូទាំងប្រទេស និងដោយឡែកនៅក្នុងវត្តបុទុមវតី ដែលបានបន្សល់ទុកជាប្រយោជន៍ដ៏ធំធេង និងមានតម្លៃឥតគណនា សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងការសិក្សារៀនសូត្រ និងប្រើប្រាស់ទាំងក្នុងវិស័យ ព្រះពុទ្ធសាសនាផងនិងក្នុង ជីវភាពរស់នៅប្រចាំថ្ងៃរហូតមក។
ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកឧញ៉ា យុន ប៊នលីលោកជំទាវ ហៀវលន់ ក៏បាននាំយកសម្ភារះសិក្សាទៅចែកជូន សិស្សានុសិស្សមតេយ្យនិងចែកសំពត់សិង្ហ១ អាវស១ និងថវិកាមួយចំនួនជូនដល់លោកយាយចាស់ៗដែលចូលរួមក្នុងអង្គកឋិននោះដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner