​កម្ពុជា​ នៅតែមាន ទេសចរ​បរទេសកម្សាន្ត ក្នុងសម័យ​កូ​វីដ-១៩

ភ្នំពេញ៖  យោងទៅតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ភ្ញៀវទេសចរ​បរទេស​ដែល​នៅតែ​មក​កម្ពុជា​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ​សរុប ១,២៤លាន​នាក់ នៅក្នុង​រយៈពេល ៩ខែ ឆ្នាំ២០២០ នេះ​គឺមាន ចិន ថៃ វៀតណាម អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន ឡាវ និង អាល្លឺម៉ង់ ។ ភ្ញៀវទេសចរ​បរទេស​ដែល​បន្ត​មក​កម្ពុជា​ទោះជា​នៅក្នុង​សម័យ​កូ​វីដ-១៩ រីក​រាលដាល​នៅលើ​ពិភពលោក​គឺមាន ១០ជនជាតិ​សំខាន់ នៅ​ក្នុងនោះ​ច្រើនជាងគេ​គឺ​ចិន ថៃ និង វៀតណាម ។

ភ្ញៀ​ង​ទេសចរ​ចិន​មាន​ចំនួន ៣០២.៨២៦ នាក់ ធ្លាក់ចុះ ៨៣,៨ ភាគរយ ,ថៃ ១៨៩.៤៤២ នាក់ ធ្លាក់ ចុះ ៣៤,២ភាគរយ ,វៀតណាម ១៨០.៧៦១ នាក់ ធ្លាក់ចុះ ៧១,៦ ភាគរយ ,អាមេរិក ៥៤.៦៦៦នាក់ ធ្លាក់ចុះ ៦៩,២ភាគរយ ,កូរ៉េខាងត្បូង ៥៤.៤១៤ នាក់ ធ្លាក់ចុះ ៧០,៩ ភាគរយ ,អង់គ្លេស ៤៤.៥៧៩នាក់ ធ្លាក់ចុះ ៥៩,៥ភាគរយ ,បារាំង ៤២.៥៨១នាក់ ធ្លាក់ ៧២,៨ ភាគរយ ,ឡាវ ៣៤.៣១៣នាក់ ធ្លាក់ចុះ ៨៦,២ភាគរយ និង​អាល្លឺម៉ង់ ២៧.១៤០ នាក់ ធ្លាក់ចុះ ៥៣,៨ ភាគរយ ៕

ភ្ញៀវទេសចរ​បរទេសនៅតែបន្តកម្សាន្តកម្ពុជា
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner