​មេដឹកនាំ​អា​ហ្សែ​បៃ​ហ្សង់​អះអាង​ថា​ ​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​ ​បើ​សិន​ការចរចា​រឿង​ជម្លោះ​នៅ​តំបន់​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក​ បរាជ័យ

​អា​ហ្សែ​បៃ​ហ្សង់​៖​ ​ប្រធានាធិបតី​អា​ហ្សែ​បៃ​ហ្សង់​លោក​ ​អ៊ី​ហែម​ ​អា​លី​យ៉េ​វ​ ​អះអាង​ថា​ ​កងទ័ព​របស់​ប្រទេស​លោក​នឹង​ធ្វើការ​ប្រយុទ្ធ​រហូតដល់​ដំណាក់កាល​ចុងក្រោយ​ ​បើ​សិន​ការចរចា​មិនបាន​ឈាន​ដល់​ការ​ព្រមព្រៀង​ដើម្បីឲ្យ​កងកម្លាំង​ជាតិសាសន៍​ភាគតិច​អា​មេ​នី​ដកចេញ​ពី​តំបន់​ជម្លោះ​ ​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក​ ​និង​តំបន់​ជុំវិញ​០​៧​ផ្សេងទៀត​បរាជ័យ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ប្រធានាធិបតី​អា​ហ្សែ​បៃ​ហ្សង់​រូប​នេះ​ ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​z​e​r​tag​ ​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា​ ​លោក​ចង់​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការចរចា​ ​ដែល​ឈាន​ទៅដល់​ការ​ដក​កងទ័ព​ចេញ​របស់​ជាតិសាសន៍​អា​មេ​នី​ ​ពី​តំបន់​ជម្លោះ​ ​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក​ ​។​ ​លោក​សង្កត់ធ្ងន់​ថា​ ​បើ​មិន​ដូច្នេះ​ទេ​ ​យើង​នឹង​បន្ត​គ្រប់​ម​ធ្យោ ​បាយ​ទាំងអស់​ ​ដើម្បី​ស្ដារ​បូរណភាពទឹកដី​របស់យើង​ឡើងវិញ​ ​ហើយ​យើង​នឹង​បន្ត​រហូតដល់​ទី​បញ្ចប់​ ​។​


​គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​មាន​សេចក្តីរាយការណ៍​ថា​ ​មានការ​ផ្លោង​ដាក់គ្នា​ទៅវិញទៅមក​រវាង​កងកម្លាំង​អា​ហ្សែ​បៃ​ហ្សង់ ​និង​កងកម្លាំង​ជាតិសាសន៍​ភាគតិច​អា​មេ​នី​នៅ​ក្នុង​ ​និង​ជុំវិញ​តំបន់​ជម្លោះ​ ​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក​ ​។​ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ ​ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​ ​២​៥​ឆ្នាំ​មកនេះ​ ​បាន​កើន​លើស​១​ពាន់​នាក់​ ​និង​អាច​មាន​ចំនួន​ច្រើនជាង​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner