កម្ពុជានៅថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត។ ក្រសួងសុខាភិបាលនៅថ្ងៃទី២វិច្ឆិកានេះ បានបញ្ជាក់ថា អ្នកឆ្លងថ្មីនោះជាបុរសជនជាតិខ្មែរអាយុ៣១ឆ្នាំ មានអសយដ្ឋានស្នាក់នៅស្រុកចិត្របុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់ប្រតេសកម្ពុជានៅថ្ងៃ១៩តុលាឆ្នាំ២០២០

លទ្ធផលធ្វើតេស្ដលើវត្ថុសំណាករបស់បុគ្គលនោះលើកទី២ ពោលគឺថ្ងៃសទី១៣នៃថ្ងៃធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃលើបុគ្គលនោះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា តាមជើងយន្តហោះជាមួយស្ត្រីខ្មែរនោះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើតេស្ដលើកទីមួយពេលមកដល់ប្រទេសកម្ពុជា បានរកឃើញវីរុសកូវីដ១៩ ហើយបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ រីឯអ្នកដំណើរ៥២នាក់ទៀត ដែលលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលកងទ័ពអាកាស និងនៅសណ្ឋាគារមួយចំនួន នារាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី២វិច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩២នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៣នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner