ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញអបអរសាទសម្ពោធស្លាកគណះបក្សប្រជាជនកម្ពុជា និងនាំមកនូវអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ១៦០០គ្រួសារ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ កាលពីព្រឺកអាទិត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧកញ៉ា ជា លាងហុង និងលោកជំទាវ ឧកញ៉ា អែល សារ៉ុម និងលោកជំទាវ ឧកញ៉ា ប៊ុន រតនា និងលោកជំទាវ និង លោក ប៊ុន វុត្ថា និងភរិយា ព្រមទាំងប្រតិភូជាច្រើនរូបទៀត បានចូលរួមអបអរសាទរសម្ពោធស្លាកគណះបក្សប្រជាជនកម្ពុជា និងនាំមកនូវអង្ករ គ្រឿងទ្ទេស និងថវិកា ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន ព្រះសង្ឈ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ងាធរ ភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋប្រមាណ១៦០០គ្រួសារ។ យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែង៧៥០០ម៉ែត្រ និង ទទឹង៧ម៉ែត្រ តភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៨ លើសពីនេះទៅទៀង ឧកញ៉ា អែល សារ៉ុម ឧកញ៉ា ប៊ុន រតនា និងលោកអគ្គនាយក ប៊ុន វុត្ថា បានជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានថានៅលើផ្លូវបេតុង០១ខ្សែប្រវែង៧៥០០ម៉ែត្រ បានកំពុងសាងសង់បង្គោលភ្លើងនៅតាមអមសងខាងផ្លូវដោយបំពាក់ប្រព័ន្ធស៊ុលឡា ដើម្បីជួយសំរួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ លោកតា លោកយាយ ព្រះសង្ឈ ក្មួយសិស្សានុសិស្ស មានការងាយ ស្រួលក្នុងការធ្វើដំណើរផងនិងថែមទាំងទាក់ទាញដៃគូវិនិយោគអោយមានការចាប់អារម្មណ៍ផងដែរ។ ឧកញ៉ា ជា លាងហុង បានមានប្រសាសន៍លើកឡើងថា អំណោយដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើអោយមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ បង្គោលភ្លើង សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋដែលមានការលំបាកនៅក្នុងឃុំទងត្រឡាចផងដែរ។
ឯកឧត្តម ឡូវ ហ៊ឹង បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកមានជំងឺ ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរ ពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។
ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន ផ្តល់ជូនព្រះសង្ឈ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ងាធរ ភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋប្រមាណ១៦០០គ្រួសារ ជារួមមានអង្ករ១១តោន គ្រឿងទេ្ទស និងថវិកា៨០លានរៀន(ប៉ែតសិបលានរៀល)ដោយឡែក ឧកញ៉ា ទ្រី ភាព បានចូលរួបឧបត្ថម្ភ ១០លានរៀលផងដែរ ៕