ស្តេចថៃយាងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ខណៈសំពាធឲ្យកែរបបរាជានិយមកាន់តែខ្លាំង
ស្ថិតក្រោមការដាក់សំពាធកើនឡើងពីក្រុមបាតុកររាប់ម៉ឺននាក់ទាមទារឲ្យមានការធ្វើកំណែទម្រង់របបរាជានិយមនៅប្រទេសថៃនោះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីបានយាងជួបក្រុមអ្នកគាំទ្រទ្រង់រាប់ម៉ឺននាក់ ក្នុងរាជធានីបាងកក ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅតាមដងវិថី បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងចូលរួមពិធីបុណ្យសាសនាមួយ ក្នុងព្រះបរមរាជវាំង។
ក្រុមគាំទ្របានរងចាំព្រះមហាក្សត្រ រាប់ម៉ោង នៅបរិវេណខាងក្រៅ ដោយមានការកាន់ព្រះឆាយលក្ខ័ណរបស់ស្តេច Maha Vajiralongkorn និងម្ចាស់ក្សត្រ Queen Suthida ជាមួយនឹងការគ្រវីទង់ជាតិ ហើយសុទ្ធតែស្លៀកពាក់ពណ៌លឿងបង្ហាញពីការស្មោះស្ម័គ្រនឹងស្តេច។
ស្ត្រីជាពាណិជ្ជករម្នាក់វ័យ៤៤ឆ្នាំ បាននិយាយថា «ខ្ញុំមកទីនេះ ថ្ងៃនេះ ដោយបេះដូង ក្នុងនាមជាជនជាតិថៃម្នាក់ យើងត្រូវតែដឹងព្រះគុណព្រះមហាក្សត្រ ប្រសិនបើមាននរណាតវ៉ាជាមួយរាជរដ្ឋាភិបាល ពួកគេអាចធ្វើបាន ប៉ុន្តែពួកគេមិនត្រូវប៉ះពាល់ដល់ព្រះមហាក្សត្រទេ»៕