អាមេរិក៖ ស្ទង់មតិបន្តបង្ហាញថា លោកបៃដិនឈ្នះលោកត្រាំ
ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ២០២០នេះថា ទាក់ទងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ការស្ទង់មតិថ្នាក់ជាតិនៅតែបន្តបង្ហាញថា លោក Biden បន្តមានសំឡេងគាំទ្រនាំមុខលោក Trump ដោយនាំមុខនៅស្ទើរតែគ្រប់រដ្ឋសំខាន់ៗ ។ យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំបានច្រានចោលការស្ទង់មតិនេះ ដោយចោទថា ស្ទង់មិនត្រូវហើយជឿជាក់ថា លោកនឹងឈ្នះការបោះឆ្នោតនេះម្តងទៀត ដូចកាលពីឆ្នាំ២០១៦ដែរ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ២០២០ (ម៉ោងនៅអាមេរិក) ដោយមានបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែង និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន ដែលជាអតីតអនុប្រធានាធិបតីក្រោមអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក។
មកទល់ពេលនេះ ពលរដ្ឋអាមេរិកាំងប្រមាណជិត១០០លាននាក់ហើយដែលបាន បានបោះឆ្នោត មុនថ្ងៃកំណត់នៃការបោះឆ្នោត៕