សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រេចបង្រួមការប្រកួតក្នុងរដូវវីដ១៩ ប៉ុន្តែបង្កើនឲ្យមានការប្រកួតច្រើននៅតាមខេត្តគោលដៅ ដើម្បីផលិតគ្រប់ពូជឆ្នើមចេញពីខេត្ត

អត្ថបទដោយ៖
សារ៉ាន ទីងី

          សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំសន្និសីទ​សារព័ត៌មានប្រកាសជាផ្លូវការ​នៃការ​រៀប​ចំការ​ប្រកួតពានរង្វាន់កីឡាប៉េតង់ «គរុគុណ» លើកទី១ ឆ្នាំ២០២០កាលពីល្ងាចថ្ងៃអាទិត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាដ្ឋានជាតិ ដែលការ​ប្រកួត​​ផ្លូវការ និងរៀបចំពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅទីលាន​សហព័ន្ធនៃពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក។

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

   ព្រឹត្តិការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ» លើកទី១ ឆ្នាំ២០២០នេះ ត្រូវបានឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា  អះអាងថា សហព័ន្ធយកពីរព្រឹត្តិការណ៍បង្រួមតែមួយ ដើម្បីចូលរួមក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ។

   ឯកឧត្តម ប្រធានអះអាងទៀតថា ការបង្រួមព្រឹត្តិការណ៍ប្រកួតនៅរាជធានីភ្នំ​ពេញឲ្យនៅសល់ចំនួន​តិច​ជាងបណ្តាលឆ្នាំមិនមានន័យថាយើងនៅតែបន្តធ្វើបែបនេះរហូតនោះទេ នេះគ្រាន់ជាវិធាន​ការក្នុង​ឆ្នាំ២០២០​ប៉ុណ្ណោះ។ ហើយសម្រាប់ការកាត់បន្ថយការប្រកួតនៅរាជធានីភ្នំពេញ យើងក៍បង្វែទិសដៅ​ទៅ​រៀបចំការប្រកួតនៅតាមខេត្តគោលដៅ ឲ្យមានចំនួនច្រើនវិញ ដើម្បីផលិតបានធានធាន​ឆ្នើមៗ​ចេញ​ពីខេត្ត។     ឯកឧត្តម ស សុខា ពន្យល់ថា ព្រឹត្តិការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ» លើក​ទី១ ឆ្នាំ២០២០ យើងយកពីរព្រឹត្តិការណ៍មកបង្រួមតែមួយ ក្នុងនោះមានព្រឹត្តិការណ៍ពានរង្វាន់សម្តេច ក្រឡា​ហោម ស ខេង និង ព្រឹត្តិការណ៍ពានរង្វាន់សម្តេច វិបុលបញ្ញា សុខ អានដែលជាស្ថាប​និក​អភិវឌ្ឍ​កីឡា​ប៉េតង់ឲ្យរីកចំរើនដល់បច្ចុប្បន្ន។ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ «គរុគុណ» លើកទី១ឆ្នាំ២០២០នេះ​ត្រូវ​បាន​ប្រារព្ធធ្វើឡើងក្នុងគោល​បំណងរម្លឹកនូវ​គុណូបការៈ​ដ៏ធំ​ធេង​ជូនដល់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជា​ប្រធាន​កិត្តិ​យសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន ព្រមទាំងអតីត​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ខិតខំប្រឹងប្រែងដឹកនាំកីឡាប៊ូល និង​ប៉េតង់កម្ពុជា រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។ បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងការគាំទ្រ​ពី​សាធារណៈ គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការ​ដណ្តើមយកនូវមេដាយ​ជូនជាតិ​មាតុ​ភូមិ ដែលនេះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ អង្គការសង្គមកីឡា សប្បុរសជន និងដៃគូអភិវឌ្ឍន៍វិស័យកីឡានេះផងដែរ។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានលើកឡើងដែរថា ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពហុកីឡដ្ឋានជាតិ ដោយបានកំណត់វិញ្ញាសាប្រកួតចំនួន៨ ដូចជាវិញ្ញាសា បុរស-នារី ៣ទល់៣, យុវជន ៣ទល់៣ ក្រោម១៨ឆ្នាំ, យុវនារី ២ទល់២ ក្រោម១៨ឆ្នាំ, វ័យចាស់ ៣ទល់៣, យុវជន-យុវនារី ១ទល់១ ក្រោម១៥ឆ្នាំ និងវិញ្ញាសាសមាគម។ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ការដាក់ពាក្យចូលរួមប្រកួតសរុប ១៦ រាជធានី-ខេត្ត សមាគម-ក្លិបចំនួន ៥៥ សរុប ៤៧៨នាក់ ប្រតិភូដឹកចំនួន ៤១នាក់ គ្រូបង្វឹក ៥១នាក់ កីឡាករ កីឡាការិនី ៣៨៦នាក់ (កីឡាការិនី ១០០នាក់) ការឆាប់ពូលប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ សូមរំលឹកថា រម្លឹកថា កម្ពុជាទើបនឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាប៉េតង់ជើងឯកយុវជន និងនារីជើងឯកភិភពលោក លើកទី១៧ កាលពីឆ្នាំ២០១៩ ប្រកបដោយភាពជោគជ័យ ហើយ ទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាប៊ូល និងប៉េតងកម្ពុជា ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner