ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៥ពាន់៧៩០ករណី និងការស្លាប់ថ្មីមានចំនួន១៧៧នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៧រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, និងប្រទេសវៀតណាម។ប្រទេសដែលមានការស្លាប់ថ្មីមាន៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន៣ប្រទេស គឺប្រទេសកម្ពុជា, ប្រុយណេ, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន២ពាន់៩៧៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤១ម៉ឺន៨ពាន់៣៧៥ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១០២នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន៤ពាន់១៤៦នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់២០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៤ពាន់៦០៧ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់២៨២នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៨៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ម៉ឺន៣ពាន់៣៣៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២៥១នាក់។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន៧៦១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៨ម៉ឺន៧ពាន់១៦១ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៤៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៣៨១នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៨ពាន់២៦ករណី។
ប្រទេសថៃមានការឆ្លងថ្មីចំនួន២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧៩៩ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៩២ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសកម្ពុជា, ប្រុយណេ, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩៥ម៉ឺន៦ពាន់៩៦៣ករណី, និងការស្លាប់មាន២ម៉ឺន៣ពាន់១២២នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤៧លានករណី, និងការស្លាប់មានជាង១លាន២១ម៉ឺននាក់។