​បោះឆ្នោត​២​០​១​៦​៖​ ​ស្ទង់មតិ​ថា​ ​គ្លី​ន​តុ​ន​ឈ្នះ​ ​ទីបំផុត​ ​ត្រាំ​ឈ្នះ​ ​ចុះ​ឆ្នាំ​២​០​២​០​ ​អាច​ប្រ​វត្ថិ​សាស្ត្រ​ច្រំ​ដែរ​ទេ​?

កាលពី​ឆ្នាំ​២​០​១​៦​ ​ស្ទង់មតិ​បង្ហាញ​ថា​ ​ហ៊ី​ល​ឡា​រី​ ​គ្លី​ន​តុ​ន​នឹង​ឈ្នះ​ ​តែ​ចុងក្រោយ​ ​គឺ​លោក​ដូ​ណា​ល់ ​ត្រាំ​ទទួល​បាន​ជ័យជំនះ​ ​ក្នុង​ការបោះឆ្នោត​ ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​។​


​នា​ថ្ងៃ​ទី​៣​ ​វិច្ឆិកា​ ​២​០​២​០​នេះ​ ​ទីភ្នាក់ងារ​សា​ព័ត៌មាន​ដ៏​ល្បី​ ​economic​time​s ​បាន​ចេញផ្សាយ​ដោយ​ដាក់​ចំណងជើង​ថា​ ​«​ ​តើ​ ​ត្រាំ​ ​អាច​ឈ្នះ​ឆ្នោត​គួរឲ្យ​ភ្ញាក់ផ្អើល​ ​ដូច​កាលពី​ឆ្នាំ​២​០​១​៦​ទេ​?​»​


​ប្រភព​ថា​ ​ប្រសិនបើ​ការស្ទង់មតិ​ជាតិ​ត្រឹមត្រូវ​នោះ​ ​លោក​ ចូ ​បៃ​ឌិន​ ​ប្រហែលជា​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ដ៏​ខ្លាំង​បំផុត​ ​ក្នុង​ប្រ​វត្ថិ​បោះឆ្នោត​នៅ​អាមេរិក​ ​ជាង​៣​០​ឆ្នាំ​មកនេះ​ ​លើស​ការ​ឈ្នះ​របស់​អតីត​ប្រធានាធិបតី​ Bill Clinton ​កាលពី​ឆ្នាំ​១​៩​៩​៦​ទៀត​។​ ​បើដូច្នេះមែន​ ​គឺជា​រឿង​ដ៏​អស្ចារ្យ​។​

​គួរ​បញ្ជាក់​ថា​ ​មកទល់​ពេលនេះ​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ទី​៥​៩​ ​នា​ថ្ងៃ​ទី​៣​ ​វិច្ឆិកា​ ​២​០​២​០​ (​ម៉ោង​នៅ​អាមេរិក​) ​បេក្ខជន​ ចូ ​បៃ​ឌិន​ ​នៅតែ​បន្ត​មាន​ស​ម្លេ​ង​នាំមុខ​ ​បេក្ខជន​ ដូ​ណា​ល់ ​ត្រាំ​ ​ផ្អែក​តាម​ការស្ទង់មតិ​ថ្នាក់​ជាតិ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner