ហុងគ្រីសម្ពោធស្ថានទូតរបស់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ

ការិយាល័យតំណាងស្ថានទូតហុងគ្រីនៅក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកឲ្យដំណើរការជាផ្លូវការ ហើយក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី    លោកភីថឺ ស៊ីយ៉ាតូនៅថ្ងៃទី៣ វិច្ឆិកាឆ្នាំ២០២០។ ពិធីសម្ពោធការិយាល័យតំណាងស្ថានទូតហុងគ្រីនៅរាជធានីភ្នំពេញថ្ងៃនេះ បានអញ្ជើញចូល រួមផងដែរពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន។ លោក ប្រាក់ សុខុន ដែលជាឧបនាយក រដ្ឋ មន្ត្រី បានថ្លែងថា ការបើកការិយាល័យតំណាងស្ថានទូតហុងគ្រីប្រចាំកម្ពុជា បានឆ្លុះបញ្ចាំងពីចំណងមិត្ត ភាព ជាប្រពៃណីទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការសម្ពោធការិយាល័យនេះនឹងនាំការឈានទៅរកភាពជាដៃគូ អភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner