រថយន្ដព្រួស២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តព្រូស ២គ្រឿងបានបុកគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួនបណ្ដាលឲ្យខូចខាតទាំងសង្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវ៤៣២ កែងនឹងផ្លូវ១៣៥ នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC.6294 ជិះគ្នា៣នាក់បើកតាមបណ្តោយផ្លូវ ៤៣២ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើមិនគោរពផ្លាកសញ្ញាចរាចរណ៍ (ឈប់ឬSTOP) ក៏ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR.3749 បើកបរដោយបុរសម្នាក់ និងរួមដំណើរបុរសម្នាក់ទៀតបានបើតាមបណ្ដោយផ្លូវ ១៣៥ទិសដៅពីជើងមកត្បូងបានមកបុក ចំហៀងខាងឆ្វេងបណ្ដាលឲ្យរថយន្តបែរក្បាលទៅទិសខាងកើត ទាំងអស់គ្នារងការខូចខាតទាំងសង្ខាងយ៉ាងដំណំ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុភាគីទាំងសង្ខាង ប្រកែកគ្នាតឹងសរសៃក យកត្រូវរៀងៗខ្លួន ក្រោយមកសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ  ៖  ជីម  ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner