ទឹកធ្លាក់ថ្មដានៅវាលវែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទូទៅ

ទឹកធ្លាក់ថ្មដាតូចជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលកំពុងល្បី ដែលអ្នកខេត្តពោធិ៍សាត់តែងតែនាំគ្នាទៅលេង ។ ហើយគេក៏ឃើញមានខេត្តផ្សេងៗ និងអ្នកភ្នំពេញទៅលេងជារឿយៗដែរ ។ ទឹកធ្លាក់នេះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្បែរព្រំដែនប្រទេសថៃ ។ បើយើងធ្វើដំណើរពីភ្នំពេញទៅដល់ទីនោះត្រូវចំណាយពេលបើករថយន្តប្រហែលជា 4ទៅ5ម៉ោង ដែលមានចំងាយជាង 300km ។

តាមអ្នកស្រុកនោះនិយាយថា ពីមុនមិនមានអ្នកណាទៅលេងឡើយក្រៅពីអ្នកភូមិសង្គមថ្មី ព្រោះផ្លូវពិបាកត្រូវដើរច្រើនគីឡូម៉ែត្រ តែឥឡូវគេបានឈូសផ្លួវបើករថយន្តបានហើយ ។ ដូចនេះសូមបងមានបំណងចង់នាំគ្រួសារ មិត្តភក្តិដើរលេង កំភ្លេចដើរលេងតំបន់ទឹកធ្លាក់ថ្មដានេះពិតជាស្រស់ស្អាតមែន ។

ប្រភពមកពី eangsophalleth

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner