មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកឡើយ

អាមេរិក៖ នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡា អាលី ខាមេនី អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនបង្កការរំខានដល់គោលនយោ បាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកនោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ IRGC ក៏បានបញ្ជាក់ដែរថា ខ្លួនមិនមានការចាប់អារម្មណ៍ខ្លាំង ចំពោះនរណាឈ្នះ ឬក៏ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ដោយសារតែគណបក្សអាមេរិកទាំងពីរគឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ សុទ្ធតែមាននយោបាយគគ្លើន ចំពោះប្រទេសអ៊ីរ៉ង់ដូចៗគ្នា ។

យ៉ាងណាមិញ បើតាមការយល់ឃើញរបស់អ្នកជំនាញនយោបាយនោះ អ៊ីរ៉ង់ហាក់ដូចជាចង់ឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីជាជាងលោក ដូណាល់ ត្រាំ ដ្បិតអ៊ីរ៉ង់សង្ឃឹមថា លោក បៃដិន នឹងអាចស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ គឺទំនងជាមិនមានការផ្លាស់ប្តូរឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner